ផ្ទះ ព័ត៌មានជាតិ រថយន្តស៊េរីទំ...

រថយន្តស៊េរីទំនើប សាកកម្លាំងជាមួយនឹងតាកូម៉ា បណ្តាលឲ្យរងការខូចខាតទាំងសងខាង

0

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តស៊េរីទំនើបបត់ចូលផ្លូវស្របមិនប្រយ័ត្ន ត្រូវរថយន្តតាកូម៉ាពន្លះអស់មួយចំហៀង និងកញ្ចក់ឆ្វេងអស់មួយ រថយន្តតាកូម៉ា រងកាខូចខាតបែកស្តុប ហើយធ្លាក់កាងមុខខាងស្ដាំ តែមិនបណ្ដាលឲ្យមានអ្នករបួសនោះទេ ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ៤៧ កែងនិងផ្លូវ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AV6349 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ៤៧ ទិសដៅពីជើងទៅត្បូង ពេលមកដល់ត្រង់ចំណុចកើតហេតុ ក៏មានរថយន្តស៊េរីទំនើបម៉ាកឆារលែត ពណ៌ខៀវ ពាក់ផ្លាកលេខស៊េរីថ្មី (កម្ពុជាP.ROCTO ) មួយគ្រឿងទៀត បើកចេញពីផ្លូវ៨៦ បត់ចូលផ្លូវ៤៧ ស្របទិសគ្នា ក៏រុលទៅមុខត្រូវរថយន្តតាកូម៉ាបុករះ អស់មួយចំហៀងខាងឆ្វេង និងបាក់កញ្ចក់អស់មួយ ចំណែករថយន្តតាកូម៉ា រងកាខូចខាតបែកចង្គៀងមុខ និងធ្លាក់កាងខាងស្ដាំ រងកាខូចខាត ។

ក្រោយកើតហេតុភាគីទាំងពីរ បានធ្វើការសម្រួលគ្នា ដោយមិនពឹងសមត្ថកិច្ចឡើយ ខាងរថយន្តស៊េរីទំនើប ចាត់តំណាងមកដោះស្រាយ បញ្ចប់រឿងនិងយកទៅជូសជុលរៀងខ្លួន ៕

មតិយោបល់