ព័ត៌មានជាតិ

ខណៈនេះ កម្លាំងចម្រុះខណ្ឌសែនសុខបន្តចុះបង្ក្រាបសម្បុកគ្រឿងញៀនភូមិត្រពាំងឈូក

ភ្នំពេញៈ ខណៈនេះ កម្លាំងចម្រុះ​ខណ្ឌសែនសុខបានបើកប្រតិបត្តិការបន្តចុះបង្ក្រាបទីតាំងសម្បុកគ្រឿងញៀនដ៏ស្មុគស្មាញនៅភូមិត្រពាំងឈូក (ទល់មុខពេទ្យលោកសង្ឃ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមនឹងថ្នាំញៀនមួយចំនួន និងដកហូតទូហ្គេមបាញ់ត្រីចំនួន២ ទូហ្គេមបៀ១គ្រឿងផងដែរ។

ក្រោយពីធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងខាងលើ កម្លាំងចម្រុះនៅតែបន្តឆែកឆេរបន្ទប់ជួល ដែលក្រុមជនសង្ស័យកំពុងស្នាក់នៅ ដើម្បី​ប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់។

គួរបញ្ជាក់ផងដែរថា តំបន់ដ៏ស្មុគស្មាញខាងលើនេះ សមត្ថកិច្ចតែងតែចុះបង្ក្រាបជាញឹកញាប់ណាស់ នៅតែបង្ក្រាបក្រុមប្រើប្រាស់គ្រឿងមិនចេះអស់៕

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ

https://youtu.be/OuwrhHDGIgM

មតិយោបល់