ព័ត៌មានបច្ចេកវិទ្យា

Mark ទម្លាយមូលហេតុលោកប្តេជ្ញាចុះឱ្យបានគ្រប់រដ្ឋនៅអាមេរិកមុនបំណាច់ឆ្នាំ ២០១៧

ក្រោយពីការប្រកាសរបស់ប្រធានក្រុមហ៊ុន Facebook គឺលោក Mark Zuckerberg ថា លោកនឹងចុះទៅឱ្យបានគ្រប់រដ្ឋទាំង ៥២ របស់សហរដ្ឋអាមេរិកមុនបំណាច់ឆ្នាំ ២០១៧ រួចមក មានព័ត៌មានចចាមអារ៉ាមជាច្រើនលើកឡើងថា ស្ថាបនិកបណ្តាញសង្គមធំបំផុតលើលោករូបនេះ កំពុងមានបំណងប្រឡូកខ្លួនក្នុងពិភពនយោបាយ។ ប៉ុន្តែ ធាតុពិតទៅមិនដូច្នោះទេ។

លោក Mark បានថ្លែងឱ្យដឹងនៅលើទំព័រ Facebook ផ្លូវការរបស់លោកថា៖ «ខ្ញុំប្តេជ្ញាចិត្តធ្វើដំណើទៅឱ្យបានគ្រប់រដ្ឋក្នុងទឹកដីអាមេរិកដូចនេះ គឺដើម្បីចុះធ្វើទស្សនកិច្ច និងជួបមនុស្សនៅតាមតំបន់ផ្សេងៗគ្នា ហើយជជែកជាមួយពួកគេអំពីរបៀបដែលពួកគេរស់នៅ ធ្វើការ និងគិតអំពីអនាគត»។

លោកបន្ថែមថា៖ «ជារៀងរាល់ឆ្នាំ ខ្ញុំតែងកំណត់គោលដៅដោយខ្លួនឯងផ្ទាល់ក្នុងការពុះពារធ្វើរឿងអ្វីដែលលំបាកៗ ដើម្បីរៀននូវអ្វីដែលថ្មី និងអ្វីដែលចម្រើននៅពិភពខាងក្រៅ ហើយក្នុងឆ្នាំ ២០១៧ នេះ ខ្ញុំត្រូវតែទៅជួបមនុស្សនៅគ្រប់រដ្ឋរបស់អាមេរិកឱ្យបានមុនបំណាច់ឆ្នាំ»។
គួរបញ្ជាក់ថា ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Mark Zuckerberg បានជំនះចិត្តខ្លួនឯងធ្វើរឿងផ្សេងៗ ដូចជា រត់ឱ្យបាន ១ថ្ងៃ/ម៉ៃយ៍ ជារៀងរាល់ថ្ងៃពេញមួយឆ្នាំ បង្កើតប្រព័ន្ធបញ្ញាញាណនិម្មិតបំពាក់ក្នុងគេហដ្ឋានរបស់លោក អានសៀវភៅ ២៥ ក្បាល និងរៀនភាសាចិនកុកងឺជាដើម។ល៕

ប្រភព័ត៌មាន៖ telegraph

មតិយោបល់