ចិន៖ Naked Pig Skiing Carnival ឬជ្រូកជិះស្គីអាក្រាតកាយគឺជាពិធីបុណ្យមួយ ដែលធ្វើឡើងនៅ Lotus Mountains ដែលជាតំបន់ជិះស្គីព្រិលទឹកកក នាភាគខាងជើងឆៀងខាងកើត ក្នុងទីក្រុង Changchun ប្រទេសចិន ។
កម្មវិធីនេះដែរជារៀងរាល់ឆ្នាំ មានអ្នកចូលរួមមិនតិចជាង ១០០០ នាក់ដែលសុទ្ធសឹងជាអ្នកជិះស្គឺ ។ សម្រាប់អ្នកដែលចូលរួមកកម្មវិធីនេះដែរ ត្រូវស្លៀកពាក់ឈុតប៊ីគីនី ឬក៏ស្លៀកពាក់ដូចទៅនឹង អវតា និង Kungfu Panda ដោយជិះស្គឺរំអិលនៅលើតំបន់អាងទឹកកកមួយ។
កម្មវិធីបុណ្យ និងការជិះស្គីដ៏ទាក់ទាញនេះដែរ បានធ្វើឲ្យ នាង Shen Lidong ដែលជាអ្នកចូលរួមជិះស្គីបាននិយាយថា ការស្លៀកពាក់នេះដែរដូចជា វិរៈនារី Hua Mulan ដែលជាអ្នកចម្បាំងក្នុងប្រវត្តិសាស្ត្រ។នាងបានបន្តទៀតថា សម្លៀកបំពាក់នេះដែរ បានធ្វើឲ្យអ្នកដែលចូលរួម ជាច្រើនគួរឲ្យអស់សំណើច។
ក្នុងកម្មវិធីបុណ្យនេះដែរ សម្រាប់ភ្ញៀវទេសចរណ៍ ដែលចូលរួមជិះស្គីរួចហើយ អាចញ៉ាំស្រាបៀរ និង ប៊ីប៊ីឃ្យូ ផងដែរ។
បញ្ជាក់ផងដែរថា សម្រាប់កម្មវិធី Naked Pig Skiing Carnival នេះដែរមានដើមកំណើតដំបូងនៅ Crested Butte Mountain Resort ក្នុងរដ្ឋ Colorado របស់សហរដ្ឋអាមេរិក។ សម្រាប់ការជិះស្គឺនេះដែរ ភាគច្រើនធ្វើឡើងនៅ រដូវនិទាឃរដូវ ដោយតម្រូវឲ្យអ្នកដែលចូលរួមស្លៀកពាក់ប្លែកៗ និងឈានរហូតដល់ថ្នាក់អាក្រាតទៀតផង៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/PigNake4_zps7be0aa22.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/PigNake1_zpsda43a5d8.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/PigNake6_zps54c0d34c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/PigNake3_zps4e51f9f9.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/PigNake2_zps66fb2299.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/PigNake5_zpsa645ca14.jpg
មតិយោបល់