ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Canon ប្រកាសចេញកាមេរ៉ាឌីជីថល PowerShot G9 X Mark II តម្លៃសមរម្យ

ក្រុមហ៊ុនផលិតកាមេរ៉ា Canon បានប្រកាស ផលិតផលកាមេរ៉ាឌីជីថលស៊េរីថ្មីមួយឈ្មោះ PowerShot G9 X Mark II។
កាមេរ៉ាឌីជីថល PowerShot G9 X Mark II មានទំហំកាមេរ៉ា ២០ មេហ្គាភិចសែល ប្រើអង្គប្រតិបត្តិរូបភាព DIGIC 7។ ភ្នែកកាមេរ៉ានេះ អាចយឹតបានរហូតដល់ទៅ ៣តង់ ជាមួយទំហំចាប់យក f2.0-f4.9 និងអាចពន្លាកាណុងចេញបានចម្ងាយចាប់ពី ២៨ ទៅដល់ ៨៤ មីល្លីម៉ែត្រ។
លក្ខណៈពិសេសផ្សេងៗទៀតមានដូចជា មុខងារថតបែប burst (ថតជាប់គ្នារដាស់) ក្នុងកម្រិតល្បឿន 8.2fps (8.2 ប៉ុស្តិ៍/វិនាទី) វាក៏មាននូវអេក្រង់បញ្ជាដោយក្រយៅដៃ ទំហំ ៣.០ អ៊ីញ ផងដែរ បូករួមទាំងការថតចាប់យកជាវីដេអូក្នុងកម្រិត FullHD (1080p) និងអាចចែករំលែករូបភាពបានតាមរយៈប្រព័ន្ធ Wi-Fi និង NFC។
កាមេរ៉ាឌីជីថល PowerShot G9 X Mark II នេះមានតម្លៃខ្ទង់ ៥២៩.៩៩ ដុល្លារ នឹងចាប់ដាក់លក់នៅក្នុងខែកុម្ភៈ ខាងមុខនេះហើយ៕

ប្រភពព័ត៌មាន៖ gsmarena.com

មតិយោបល់