ព័ត៌មានជាតិ

ជីវិតត្រូវអស់! ឈរឱបសសរផ្ទះលេងប៉ះខ្សែភ្លើងឆក់ស្លាប់

ពោធិ៍សាត់ៈ ក្មេងប្រុសវ័យទំនង់ម្នាក់បានបាត់បង់ជីវិត ខណៈឈរឱបសសរក្រោមផ្ទះហើយ​ប៉ះតំណរខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់មួយ​រំពេចតែម្ដង។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅផ្ទះរបស់ខ្លួន ស្ថិតនៅភូមិផ្សា ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សាកសពជនរងគ្រោះឈ្មោះ អេង អ៊ីឡាង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ឪពុកឈ្មោះ សុន ទី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ម្តាយឈ្មោះ ចាន់ ផល្លី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងមែន។ បន្ទាប់ពី​សមត្ថកិច្ចបានធ្វើកំណត់ហេតុរួម បាន​ប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់