ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីប្រទ្រូស្តកេរ្តិ៍ទៅក្មេងស្រី

តាកែវ: មានករណីប្រទ្រូស្តកេរ្តិ៍កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២០នាទី ត្រង់ចំណុចផ្ទះឈ្មោះ ស ទន់ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយឈ្មោះ ណុប ពុធ ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពចាបឱបថើប ទៅលើឈ្មោះ ស សុវណ្ណវតី ហៅតី ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្ដាយ ខណ:ពេលពួកគាត់មិននៅផ្ទះ ហើយត្រូវបានក្មេងស្រីរងគ្រោះរើបម្រាស់ រួចធាក់ទ្វាររត់ចេញមកក្រៅស្រែកឲ្យគេជួយ។

ក្រោយពីទទួលបានព័ត៌មាន ករណីនេះ សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ យកទៅសាកសួរដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕

មតិយោបល់