ភ្នំពេញៈ ក្រុមក្មេងស្ទាវមានគ្នាចំនួន៤នាក់ ដែលបង្កការអុកឡុកនៅក្នុងសាលាបឋមសិក្សាគោកបញ្ជាន់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួនដើម្បីយកមកសាកសួរនិងអប់រំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសាលាបឋមសិក្សាគោកបញ្ជាន់ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមក្មេងស្ទាវទាំងនោះមាន ទី១.ឈ្មោះ យឿន សុខនៀត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។ ទី២ឈ្មោះ រ័ត្ន ប៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ។ ទី៣ឈ្មោះ ឌី សុវណ្ណារ៉ា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរនៅផ្ទះ។ ទី៤ឈ្មោះ ឆៀង សម្ភព ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។ អ្នកទាំង៤នាក់ខាងលើស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការឃាត់ខ្លួនក្រុមក្មេងទាំងនេះយកមកអប់រំណែនាំ ក្រោយពីលោកគ្រូដែលបង្រៀននៅសាលានេះ បានរាយការណ៍ប្រាប់សមត្ថកិច្ច ហើយសមត្ថកិច្ចប៉ុស្តិ៍ចោមចៅក៏ឈានទៅឃាត់ខ្លួនតែម្តង។
ក្រោយពីសមត្ថកិច្ចធ្វើការអប់រំណែនាំរួម និងបានឲ្យឪពុកម្តាយរបស់ពួកគេ មកធានាយកកូនត្រឡប់ទៅផ្ទះវិញ៕
https://youtu.be/I9j4zkhydsM
មតិយោបល់