ព័ត៌មានជាតិ

សពវីរជនការពារទឹកដី ដែលលិចទូកស្លាប់នៅតំបន់ជួរមុខដែលកំពុងជួបបញ្ហាជាមួយនឹងទាហានឡាវ ពេលនេះរកឃើញហើយ!

ស្ទឹងត្រែង: លោកវរសេនីយ៍ទោ ជឹម អេន អធិការស្រុកសៀមប៉ាង បានប្រាប់Post Newsថា នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ សពរបស់ វីរជនការពារទឹកដី លោកអនុសេនីយ៍ត្រី ប៊ុន នឿង ដែលបានលិចទូកស្លាប់ ពេលបញ្ចប់បេសកម្មការពារនៅតំបន់ជួរមុខដែលកំពុងជួបបញ្ហាជាមួយនឹងទាហានឡាវ ពេលនេះបានរកឃើញសពវិញហើយ។

គួរបញ្ជាក់ថា លោកអនុសេនីយ៍ត្រី ប៊ុន នឿង គឺជាវីរជនមួយរូប ដែលបានប្តូរផ្តាច់ដើម្បីជាតិ ក្នុងការចុះបំពេញបេសកម្មទៅការពារនៅជួរមុខ ត្រង់តំបន់ដែលកំពុងជួបបញ្ហាជាមួយនឹងទាហានឡាវ ហើយពេលដែលបញ្ចប់បេសកម្មហើយនោះ លោក អនុសេនីយ៍ត្រី ប៊ុន នឿង បានសុំអនុញ្ញាតពីមេរបស់ខ្លួន ដើម្បីជិះទូកទៅរកទិញម្ហូប តែជាអកុសលក៏លិចទូកស្លាប់កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទឹកដីអូអាឡៃ កោះឬស្សី ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រហូតដល់រសៀលថ្ងៃទី១៤ ខែសីហា នេះទើបសាកសពខាងលើនេះបានអណ្តែតឡើងនិងត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងលើកឡើងពីទន្លេយកមកវត្តដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់