ភ្នំពេញ : លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោក Atsushi Soma ប្រធានក្រុមសិក្សាគម្រោង JICA កាលពីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ បានចុះហត្ថលេខាលើ កំណត់ហេតុសិក្សាបឋម គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ឋប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
គម្រោងសិក្សានេះ រួមមាន ៖
១-ដាក់បណ្តាញលូ និងសាងសង់ស្ថានីយ៍បូមទឹកថ្មី ចំនួន ១កន្លែង នៅខាងជើងមហាវិថីសហព័ន្ឋរុស្ស៊ី ក្នុងសង្កាត់បឹងកក់ សង្កាត់បឹងកក់២ ក្នុងខណ្ឌទួលគោក។
២-ដាក់បណ្តាញលូ នៅតំបន់ខាងជើងវត្តភ្នំ និងសាងសង់ស្ថានីយ៍បូមទឹកថ្មី ចំនួន ១កន្លែង ព្រមទាំងអាងក្រោមដីចំណុះ ៥.០០០ម៉ែត្រគូប នៅសួនច្បារជាប់មាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
៣-សាងសង់ម៉ាស៊ីនកាយសំរាមស្វ័យប្រវត្តិ នៅមុខស្ថានីយ៍បូមទឹកចំនួន ៤កន្លែង រួមមានៈ ស្ថានីយ៍បូមទឹកផ្សារចាស់ ព្រះគន្លង់១ ព្រះគន្លង់២ និងចតុមុខ។
៤-ផ្តល់រថយន្តបូមទឹកចល័តខ្នាតធំ ចំនួន ២គ្រឿង សម្រាប់បូមទឹកជន់លិចតាមទីតាំងក្នុងរាជធានីភ្នំពេញ៕
មតិយោបល់