ព័ត៌មានជាតិ

ចាក់សម្លាប់គ្នា​នៅកណ្តាលរោងការ បណ្តាល​ឲ្យស្លាប់ម្នាក់​

ពោធិ៍សាត់៖ ជនសង្ស័យចំនួន ៤នាក់បានប្រើហិង្សាចាក់សម្លាប់​ទៅលើជនរងគ្រោះម្នាក់ បណ្តាល​ឲ្យស្លាប់កណ្តាលរោងការ តែម្តង បន្ទាប់ពីរាំធុងបាស់ជាន់ជើងគ្នា កាលពីវេលម៉ោង​២ និង​១៥នាទី រសៀលថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៧ ។
ហេតុការណ៍នេះដែរបានកើតឡើង​ក្នុងពិធីអាពាហ៍ពិពាហ៍ នៅផ្ទះឈ្មោះ នាង​ វុធ ភេទស្រី អាយុ ៤៥ឆ្នាំ ជាស្ត្រីមេម៉ាយ ។​
ដោយឡែកជនរងគ្រោះដែលត្រូវបានសង្ស័យចាក់សម្លាប់នោះ មាន​ឈ្មោះ ដៀប ឌឿន ភេ​ទប្រុស​អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រះចំបក់ ឃុំ​ត្រពាំងជង ស្រុកបាកាន ដោយត្រូវបានជនសង្ស័យចាក់មួយកាំបិត ត្រូវ​ដើមដោះ​ខាងឆ្វេង បណ្តាលឲ្យស្លាប់នៅកន្លែង​។​

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានគ្នា​ ៤នាក់ តែសមត្ថកិច្ចបានឃាត់ខ្លួន បានតែម្នាក់គត់ឈ្មោះ ក្រេង កុសល ភេទប្រុស អាយុ ២៥ឆ្នាំ ដោយរបួសក្តោងច្រមុះ ហើយជនសង្ស័យ ៣នាក់ទៀតមានឈ្មោះ ឡាយ នី ណេង រស្មី និង​ណាត់ អៀ បានរត់គេចខ្លួន ។​
ករណីខាងលើនេះ សមត្ថកិច្ចកំពុងរៀបចំ​សំណុំឯកសារ ដើម្បីចាត់ការទៅតាមនិតិវិធី ៕​

មតិយោបល់