ភ្នំពេញៈ ជនជាតិបរទេសម្នាក់ បានរងរបួសឈាមស្រោចខ្លួន ត្រូវជនមិនស្គាល់មុខ ជិះកង់មកកាប់ប្រហាជាច្រើនកាំបិត ដោយមិនដឹងមូលហេតុ រួចជិះកង់គេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ១៩ កែងនិងផ្លូវ៥៤ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបរទេសម្នាក់ ដើរនៅលើដងផ្លូវសុខៗ ស្រាប់តែជនដៃដល់ម្នាក់ ជិះកង់មកក្បែរធ្វើសកម្មភាព កាប់ប្រហាជាច្រើនកាំបិត បណ្ដាលដួលលើថ្នល់រងរបួសធ្ងន់ ។
ក្រោយពីកាប់រួចហើយ ជនដៃដល់ជិះកង់គេចខ្លួនដោយសុវត្តិភាព ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ បានទាក់ទងរថយន្តសាម៉ុយដឹកជនរងគ្រោះ យកទៅសង្គ្រោះភ្លាមៗ ៕





មតិយោបល់