ព័ត៌មានជាតិ

ភាគីវៀតណាមនឹងផ្អាកចរន្តអគ្គិសនីតំបន់មួយចំនួននៅស្វាយរៀង​មួយថ្ងៃ​

នៅថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៧ ស្អែកនេះ ចាប់ពីវេលាម៉ោង៦និង០០នាទី ដល់ម៉ោង ១៧​និង​៣០នាទី ល្ងាច ភាគីវៀតណាមបានស្នើ​សុំផ្អាកការផ្គត់ផ្គង់​អគ្គិសនី ដើម្បីជួសជុលបណ្តាញ។​
ទីតាំង​ដែលផ្អាក​ការប្រើប្រាស់ចរន្តអគ្គិសនី ចាប់ពី​ច្រកព្រំដែនព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ទីប្រជុំជនប្រសូតិ​ សង្កាត់ស្វាយតឿ (ក្រុងស្វាយរៀង​) នៅឃុំ​កណ្តៀងរាយ​ ស្រុកស្វាយទាប ទីប្រជុំជន​ជីភូ ភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ឃុំសំរោង ស្រុកចន្ទ្រា និង សេវាករ ខាន់ ស៊ីដែន ៕​

មតិយោបល់