ព្រះសីហនុៈ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ បានបង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៦ នៅសង្កាត់លេខ4 ក្រុងព្រះសីហនុ។
ជនសង្ស័យឈ្មោះ ដា ឌិន ភេទប្រុស អាយុ២៥ឆ្នាំ ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីនចំនួន២កញ្ចប់តូច ស្មើនឹង4.6ក្រាម និងទូរសព្ទដៃ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ៕

មតិយោបល់