ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ ទៅធ្វើសំណង់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់

កណ្ដាល: នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង០៥នាទីព្រឹក មានករណីចរន្តអគ្គិសនីឆក់មនុស្ស បណ្តាលឲ្យស្លាប់ ចំណុចភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោឈ្មោះ លី សីហា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មរសំណង់ មានទីលំនៅភូមិឃុំកើតហេតុ(បណ្តាលឲ្យស្លាប់)។

អំពីរឿងហេតុ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទីព្រឹក ជនរងគ្រោះឈ្មោះ លី សីហា និងក្រុមជាងដទៃទៀតជាច្រើននាក់ បាននាំគ្នាទៅធ្វើសំណង់ផ្ទះឲ្យឈ្មោះ ស៊ុ ម៉ន នៅភូមិស្លែងមានជ័យឃុំឈ្វាំង លុះរហូតដល់វេលាម៉ោង១១និង០៥នាទីថ្ងៃដដែល ជនរងគ្រោះ បានដើរទៅយកអន្ទាជណ្តើរដែក ដើម្បីដាក់ឡើងទៅលើដំបូលផ្ទះ ជួនពេលនោះអន្ទាជណ្តើរដែកនោះបានដាក់ចំទៅលើខ្សែភ្លើងដែលនៅខាងក្រោមផ្ទះបណ្តាលឲ្យដាច់ខ្សែភ្លើងឆក់ជនរងគ្រោះតែម្តង។ បន្ទាប់មកត្រូវបានក្រុមគ្រួសារដឹកជនរងគ្រោះយកទៅព្យាបាលនៅផ្ទះពេទ្យផ្សារត្រពាំងព្រាយ សង្កាត់ពញាពន់ ប៉ុន្តែពេលនោះជនរងគ្រោះ បានស្លាប់តែម្តង។

សាកសពត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យគេហដ្ឋានតាមប្រពៃណី៕

មតិយោបល់