ព័ត៌មានអន្តរជាតិ

គ្រោះថ្នាក់ចរាចរនៅទ្បាវ ស្លាប់មនុស្ស ១.០៨៦ នាក់ក្នុងឆ្នាំ ២០១៦

ទ្បាវៈ នាយកដ្ឋានប៉ូលិសចរាចរណ៍ បានឲ្យដឹងថា មនុស្សច្រើនជាង ១.០៨៦ នាក់ ត្រូវបានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ៥.៦១៦ កន្លែង ស្ថិតនៅទូទាំងប្រទេសឡាវ ក្នុងឆ្នាំ ២០១៦ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។

ចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរនៅឆ្នាំ ២០១៦ កើនឡើងគួរកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៥ គឺមាន ៩៩៥ នាក់ បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ៥.៥៧១ កន្លែង។ តាមរបាយការណ៍ប៉ូលិស បានបញ្ជាក់ថា ភាគច្រើននៃគ្រោះថ្នាក់នេះ គឺកើតឡើងដោយសារអ្នកបើកបរស្រវឹង ការបើកបរមិនប្រុងប្រយ័ត្ន និងរំលោភច្បាប់ចរាចរណ៍ជាដើម។

គួរបញ្ជាក់ដែរថា នៅឆ្នាំ ២០១៦ ពលរដ្ឋទ្បាវជាង ៨.៩១០ នាក់ បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលរថយន្ត ១០.៣០៥ គ្រឿងរងការខូចខាត ដោយគិតជាទឹកប្រាក់នៃការខាតបង់ជិត ១០, ២ លានដុល្លារសហរដ្ឋអាមេរិក ៕

មតិយោបល់