ព័ត៌មានជាតិ

មន្រ្តីយោធាម្នាក់ រងការចោទថា គំរាមសម្លាប់ភ្នាក់ងារ ទូរទស្សន៍ ប៉ុស្តិ៍លេខ៣ តាមទូរស័ព្ទ

កំពង់ធំៈ អ្នកយកព័ត៏មានឱ្យទូរទស្សន៍ ប៉ុស្តិ៍លេខ៣ លោក ប៊ុន រិទ្ធី នៅថ្ងៃទី៣មេសានេះ បានដាក់ពាក្យបណ្តឹងមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពីបទគំរាមថា នឹងសម្លាប់ ដើម្បីឲ្យប្រព័ន្ឋច្បាប់រកយុត្តិធម៌ ក៏ដូចជាការកំចាត់ចោលនូវ ជនប្រព្រឹត្តផ្ទុយពីច្បាប់។
សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលមួយ បានកើតឡើងខណៈដែលមន្រ្តីយោធាឋានៈវរៈសេនីយ៍ត្រី ឈ្មោះ ញ៉ែម សំផន ហៅអ៊ូ តាន់ បានខលចូលទូរស័ព្ទគំរាមសម្លាប់លោក ប៊ុន រិទ្ធី ភ្នាក់ងារប៉ុស្តិ៍លេខ៣ប្រចាំខេត្តកំពង់ធំ ដោយអួតខ្លួនថាជាអធិការកិច្ច ក្រសួងមហាផ្ទៃ ហើយដាក់នាមខ្លួនឯងថា មហាមេឃ ។ 
ករណីការគំរាមសម្លាប់ភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៣នេះ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំបានកំពុងតែបើកករណីស្រាវជ្រាវជាបន្ទាន់។
តាមការឲ្យដឹងពីលោក ប៊ុន រិទ្ធី នៅវេលាម៉ោង ២១:៤៣នាទីយប់ ថ្ងៃទី១ ខែមេសាឆ្នាំ២០១៦ ខណៈពេលដែលលោក ចុះយកព័ត៌មានពីករណីការដឹកជញ្ជូនឈើដោយខុសច្បាប់ ស្រាប់តែមានទូរស័ព្ទខលចូលមក ហើយបានហៅឲ្យលោក មកជួបលោកមហាមេឃនៅផ្លូវគំរូស្រុកសណ្តាន់តែលោកប៊ុន រិទ្ធី មិនព្រមទៅជួប ក្រោយមកលោក មហាមេឃ បាននិយាយថា ស៊ូស្លាប់ក្នុងសមរភូមិមែនទេឥលូវនេះមានផ្លូវ២ឲ្យរើស ទី១ នៅស្លាប់ មករស់រើសយកមួយណា រយះលេខទូរស័ព្ទ ០១២៦៩៤៣៣៩ ។
គួរបញ្ជាក់ថា កាស៊ើបអង្កេតឈាន មកដល់ថ្ងៃនេះទើបបានដឹងច្បាស់ការថា បុគ្គលដែលបានគំរាមសម្លាប់ភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៣ គឺលោក វរៈសេនីយ៍ត្រី ញ៉ែម សំផន ហៅ អ៊ូ តាន់ អង្គភាពទាហានភូមិភាគ។

  

មតិយោបល់