ព័ត៌មានជាតិ

តូចចិត្តនឹងជំងឺខ្លួនឯង ខ្ជិលរស់សម្រេចចិត្តផ្តាច់ជីវិត!..

កំពង់ស្ពឹៈ ​លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានប្រាប់Post Newsថា មានករណីស្រ្តីមានវ័យចំណាស់ម្នាក់ ​បានធ្វើអត្តឃាតចង.កខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ដោយតូចចិត្តនឹងជំងឺរ៉ាំរៃ និងជំងឺប្រសៃប្រសាទរបស់ខ្លួន ដែលកើតមានជាយូរមកហើយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីថ្ងៃប្រហ​ស្បតិ៍ ១០រោជ ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល ស្ថិតក្នុងភូមិកណ្តាល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ជួន ផាន ភេទស្រី អាយុ៥៥ឆ្នាំ បានធ្វើអត្តឃាត​ចង.ក សម្លាប់ខ្លួនជាមួយកន្សែងពានា ពណ៌ស ចងជាប់ទៅ នឹងធ្នឹមផ្ទះរបស់ខ្លួន ក៏ត្រូវបានឈ្មោះ គុណ ពយ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាកូនប្រសារនឹងជនរងគ្រោះ ស្នាក់​នៅភូមិឃុំកើតហេតុ​បានត្រឡប់ពីធ្វើការលុះមកដល់​ផ្ទះ ទើបប្រទះឃើញម្តាយក្មេកខ្លួនស្លាប់​ រួច​រាយការណ៍ទៅសមត្ថកិច្ចជំនាញ ដើម្បីចុះស្រាវជ្រាវ និងពិនិត្យលើសាកសព ហើយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារចង.ក ដោយខ្លួនឯងប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់