ព័ត៌មានជាតិ

កម្មវិធីទទួលទានអាហាដើម្បីមនុស្សធម៌ ប្រមូល បានជាង ១៣.០០០ដុល្លារ ជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ

​ភ្នំពេញ ៖ ទឹកប្រាក់​ជាង ១៣០០០​ដុល្លារ ដែល​ទទួលបាន​ពី​សប្បុរសជន​ជាច្រើន កម្មវិធី​ទទួលទាន​អាហា​ដើម្បី​មនុស្សធម៌ ដើម្បី ជួយ​ទៅដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ដែល​កំពុង​ជួប​ការខ្វះខាត​យ៉ាងខ្លាំង​។​
​កម្មវិធី​នេះ រៀបចំឡើង​ដោយ ក្រុម​សហស្សវត្ស​មនុស្សធម៌ និង មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ព្រមទាំង​មន្ទីរពិសោធន៍ វេជ្ជសាស្ត្រ​កម្ពុជា និង ក្រុម​សម្ព័ន្ធ​ឌី​ជេ​កម្ពុជា កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៦ នៅ​ភៅ​ជនី​យ​ដ្ឋា​ន ទន្លេបាសាក់​២ ដោយមាន ​ការសម្តែង ការប្រគុំ​តន្ត្រី និង​ច្រៀង​កំសាន្ត របស់​សិល្បៈករ សិល្បៈការិនី​ខ្មែរ ដូចជា អ្នកនាង យុគ ចិន្តា លោក សុះ ម៉ាច និង លោក ហ្សូ​ណូ ឌី​ជេ​ក្តឹប លោក​សុខ គា រួមជាមួយ​នឹង​តារា​កិត្តិយស​ខ្មែរ ជាច្រើន​អ្នក​ទៀត​។ 

នៅក្នុង​រាត្រី​នោះដែរ ក៏មាន​កម្មវិធី​ការចាប់​ឆោ្ន​ត​ផ្សងសំណាង​យក​នូវ​រង្វាន់​ជាច្រើន សំរាប់​អ្នក​ដែល​បាន​ចូលរួម​ដើម្បី​ធ្វើ​កម្មវិធី នា​រាត្រី​នោះ ឲ្យ​កាន់តែ​សប្បាយរីករាយ​ថែមទៀត​។ តម្លៃ​សំបុត្រ​សំរាប់​ការចូលរួម គឺ ២៥ ដុល្លារ​អាមេរិក ក្នុង​មួយ​នាក់ ដែល​អាច​នឹងមាន​អ្នកចូលរួម​ប្រមាណ​ពី ១០០ ទៅ ១៥០ នាក់ ដែល​អ្នក​ទាំងនោះ មកពី​បណ្តា​ក្រុមហ៊ុន និង​ស្ថា​ប័​ន្ធ​ផ្សេងៗ ជាច្រើន​ទៀតផង​។​
លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ត្រា ប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប បានឲ្យដឹងថា មន្ទីរពេទ្យ​កុមារ​អង្គរ គឺជា​មន្ទីរពេទ្យ​កុមារ​មួយ​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៩ ដោយ​ជាង​ថតរូប​ជនជាតិ​ជប៉ុន លោក ខេន​រ៉ូ អ៊ី​ស៊ុ ដើម្បី​ផ្តល់នូវ​ការ ពិ​និ​ត​ព្យាបាល និង​ថែទាំ​សុខភាព​ប្រកបទៅដោយ​គុណភាព​ខ្ពស់ និង​ក្តីមេត្តា​ករុណា​ដល់​កុមារ​មកពី​គ្រប់ទិសទី ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឥតគិតថ្លៃ​។ មន្ទីរពេទ្យ​កុមារ​អង្គរ មាន​ទីតាំងនៅ​លើផ្លូវ​ព្រះសង្ឃរាជ ទេព វង្ស និង​វិថី អ៊ុំ ឆាយ (​ជិត​ផ្សារកណ្តាល និង​វិទ្យាល័យ​១០​មករា ១៩៧៩ ខេត្តសៀមរាប​)​។​
​លោក​វេជ្ជបណ្ឌិត បន្តថា ជាមួយ​ទស្សនៈវិស័យ​ដែល​កុមារ​គ្រប់រូប នឹង​ទទួលបាន​សិទ្ធិ ក្នុងការ​ដែលមាន​ជីវិត ពោរពេញ​ដោយ សុខុមាលភាព ទោះជា​ពួកគេ​រស់នៅក្នុង​ស្ថានភាព​ណាក៏ដោយ​។ មកដល់​សព្វថ្ងៃនេះ​មន្ទីរពេទ្យ​កុមារ​អង្គរ បានទទួល ការព្យាបាល​ប្រមាណ​ជាង ១​លាន ៥​សែន ករណី​ដែល​កើតឡើង​ចំពោះ​កុមារ​កម្ពុជា ជាពិសេស​កុមារ​មកពី​តាម​ជនបទ និង​ក្រីក្រ​។​
​លោក​ប្រធាន​មន្ទីរពេទ្យ បន្ថែមថា បច្ចុប្បន្ន មន្ទីរពេទ្យ​កុមារ​អង្គរ មាន​បុគ្គលិក​សរុប ៥១០​នាក់ ដែល​៩៩​ភាគរយ ជា​ជនជាតិខ្មែរ រួមទាំង​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ផងដែរ​។ នៅក្នុង​ឆ្នាំ​២០១៦​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ មាន​គម្រោង​ថវិកា​ចំណាយ​លើ​ការ ពិនិត្យ ព្យាបាល និង​ថែទាំ​សុខភាព​កុមារ ប្រមាណ​ជាង ៧​លាន ១​សែន ដុល្លារ ដែល​ថវិកា​ទាំងនោះ មួយ​ភាគ​ធំ​បានមកពី​ជំនួយ របស់​សប្បុរសជន នៅ​បរទេស ដូចជា​ប្រទេស​សិង្ហ​បុរី ហុងកុង អង់គ្លេស ជប៉ុន សហរដ្ឋអាមេរិក អ៊ីតាលី ម៉ាឡេស៊ី និង អាល្លឺម៉ង់​ជាដើម​។​ ​ក្នុងនោះដែរ ខាង​ភោ​ជនី​ដ្ឋា​ន ទន្លេបាសាក់​២ ក៏បាន​ចូលរួម ជាមួយ​កម្មវិធី​មនុស្សធម៌​នេះ​ផងដែរ​។ 
សូមបញ្ជាក់ថា ភោ​ជនី​ដ្ឋា​ន ទន្លេបាសាក់​២ ក៏មាន​សេវា​រៀបចំ​អាពាហ៍ពិពាហ៍ តាម​គេហដ្ឋាន និង​អគារ​មង្គលការ​ផ្សេងៗ ចាប់ពី ១៧០​ដុល្លារ ក្នុង​មួយ​តុ​៕​

   
    
   

មតិយោបល់