ព្រះសីហនុៈ បុរសជនជាតិអាមេរិកម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីវេលាម៉ោង៨និង៥នាទីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុង ភូមិ4 សង្កាត់4 ក្រុង/ខេត្តព្រះសីហនុ។
សាកសពមានឈ្មោះ MELVIN DALLAS WING ភេទប្រុស កើតថ្ងៃទី 20-09-1940 សញ្ជាតិអាមេរិក មុខរបរនិវត្តជន (ស្នាក់នៅរយះពេលវែង)។
តាមការផ្តល់ព័ត៌មានរបស់ឈ្មោះ ញ៉ី ចន្ថន ភេទស្រី អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ ជាមិត្តស្រីបានឲ្យដឹងថា ជនរងគ្រោះបានចូលមកស្នាក់នៅផ្ទះជួលមួយកន្លែងរបស់ឈ្មោះ ឈុន ចាន់រំដួល ភេទស្រី អាយុ៤១ឆ្នាំ ដែលមានទីតាំង ស្ថិតនៅក្រុម04 ភូមិ05 សង្កាត់4 ក្រុង/ខេត្តព្រះសីហនុ តាំងពីឆ្នាំ២០០៩ មកម៉្លេះ។
មិត្តស្រីសាកសពបានបន្តថា កាលពីម៉ោង៦នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ដោយឃើញជនរងគ្រោះខ្សោយកម្លាំង រហូតដល់ម៉ោង១២និង១៥នាទី ក៏បានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកមកសង្គ្រោះ លុះដល់កើតហេតុជនរងគ្រោះក៏បានដាច់ស្លាប់តែម្តង។
តាមការពិនិត្យរបស់ លោក វេជ្ជបណ្ឌិត សំ ភក្តី គ្រូពេទ្យព្យាបាល បានអះអាងថា ជនរងគ្រោះស្លាប់ ដោយដាច់សរសៃឈមក្នុងខួរក្បាល។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានរក្សាទុកនៅកន្លែងកើតហេតុរង់ចាំការសម្រេចពីគ្រួសារ និងស្ថានទូតសាម៉ី៕
មតិយោបល់