ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ស្លាប់ក្នុងទឹកអូរ

មណ្ឌលគិរី: កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ទទួលបានពត៌មានពីប្រជាពលរដ្ឋថាមានមនុស្សស្លាប់នៅក្នុងទឹកអូរស្ថិតនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្រោយពីទទួលបានដំណឹងកម្លាំងផ្នែកជំនាញក្រុងប៉ុស្តិបានសហការណ៍នឹងកម្លាំងជំនាញការិយាល័យបច្ចេកទេសចុះដល់កន្លែងសព ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុនិងសាកសព។សពនៅក្នុងទឹកអូរអណ្តែតផ្កាប់មុខ ក្រោយធ្វើការពិនិត្យលើសពយ៉ាងល្អិតល្អន់ សាកសពពុំមានស្លាកស្នាមអ្វីឡើយ មានតែស្លឹកត្រចៀកខាងឆ្វេងមានស្នាមដាច់ដោយត្រីប្រចិកតែប៉ុណ្ណោះ។តាមពត៌មានពីឈ្មោះទាវ ភារ៉ា អ្នកនៅក្បែរគ្នាប្រាប់ថា ល្ងាចថ្ងៃទី១៦ខែធ្នូ២០២០ម៉ោង៦និង០០នាទីសពដែលមានឈ្មោះប៉ុន ម៉ៅភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរទីលំនៅស្នាក់នៅបណ្តោះអាសន្នភូមិឃុំកើតហេតុ បានផឹកស្រាស្រវឹងហើយប្រាប់ខ្លួនថា ទៅកន្លែងកោសជប់ដោយមិនស្រួលខ្លួន។ស្រាប់តែព្រឹកឡើងឃើញម៉ូតូនៅចិញ្ចើមផ្លូវក្បែរច្រកចូលផ្ទះ ក៏រុញម៉ូតូយកទុកឲ ដោយសង្ស័យក៏តាមរកឃើញទូរស័ព្ទនៅក្បែរដើមខ្នុរចម្ងាយពីអូរ១៥ម៉ែត្រឃើញស្នាមដេកនិងឃើញស្បែកជើងនៅមាត់អូរនឹងស្នាមជើងចុះអូរតែរកមនុស្សមិនឃើញ លុះព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ម៉ោង៧និង៣០នាទីទើបឃើញសពអណ្តែតទឹកអូរហើយក៏បានរាយការណ៍មកសមត្ថកិច្ចតែម្តង។ម្យ៉ាងជននេះជាមនុស្សញៀនស្រា
តាមការសនិដ្ឋានសពស្លាប់ដោយសារស្រវឹងស្រាហើយចុះត្រាំទឹកបណ្តាលឲ្យខ្យល់គរដួលលុងទឹកស្លាប់តែម្តង។យើងបានប្រគល់សពជូនលោកទាវ ឡាំផាត្រូវជាឳពុកធម៌ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់