ព័ត៌មានកីឡា

​ចិន​ឱ្យ​តម្លៃ​ពលកម្ម ​Dele Alli , Kane ​និង Sturridge ​ម្នាក់​ ៨០០ ០០០​ផោន​បើ​ទៅ​

ក្លឹប​អ្នក​មាន​នៅ​ចិន ​កំពុង​តែ​តាម​ប្រមាញ់​យក​កីឡាករ​៣​នាក់​នៅ​លីគ​កំពូល​អង់គ្លេស​រួមមាន Dele Alli , Harry Kane ​និង Daniel Sturridge ​ជា​ដើម ​ឱ្យ​ហ៊ាន​ឱ្យ​តម្លៃ​ពលកម្ម​ខ្ពស់​ខ្លាំង​មែនទែន។

កីឡាករ​ធ្លាប់​មាន​ប្រជាប្រិយភាព​ខ្លាំង​ៗ ​មួយ​ចំនួន​សុទ្ធ​តែ​ផ្លាស់​ទៅ​លេង​នៅ​លីគ​កំពូល​ចិន​អស់​ហើយ ដោយសារ​តែ​អំណាច​ទឹក​ប្រាក់​ដែល​ច្រើន​លើសលប់​មិន​អាច​ប្រកែក​បាន។ ខណៈ​ដែល​ការ​ចង់​បាន​មិន​ទាន់​គ្រប់​គ្រាន់ ​ក្លឹប​នៅ​ចិន​ទាំង​អស់​នោះ​នៅ​តែ​ព្យាយាម​ទាក់ទាញ​យក​កីឡាករ​ល្អ​ៗ​បន្ថែម​ទៀត ​នៅ​ខែ​មករា​នេះ​ដែល​ជា​ពេល​ដោះដូរ​កីឡាករ​នៅ​តំបន់​អឺរ៉ុប។

ដោយ​បច្ចុប្បន្ន​នេះ ​ក្លឹប​នៅ Chinese Super League ​បាន​មើល​ឃើញ​កីឡាករ​នៅ​អង់គ្លេស​៣​នាក់​ហើយ​គឺ Dele Alli , Harry Kane ​និង Daniel Sturridge ដោយ​បាន​ឱ្យ​តម្លៃ​ពលកម្ម​ដល់​ទៅ​ ៨០០ ០០០​ផោន​ឯ​ណោះ​ក្នុង​១​សប្ដាហ៍​សម្រាប់​កីឡាករ​ម្នាក់​ៗ។ ដោយ​តម្លៃ​នេះ ​វា​ហាក់​ដូចជា​ខ្ពស់​ខ្លាំង​មែនទែន ​បើ​ធៀប​ទៅ​នឹង​តម្លៃ​ពលកម្ម​របស់​ពួកគេ​នៅ​ក្លឹប​អង់គ្លេស។

យ៉ាងណាមិញ ​សំណើរ​នេះ​នៅ​មិន​ទាន់​បាន​សម្រេច​ឬ​កីឡាករ​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ឡើយ​ទេ ​ដោយ​ត្រូវ​រង់ចាំ​មើល​បន្តិច​ទៀត​សិន៕

មតិយោបល់