កាណាដា៖អ្នកអភិរក្សសមុទ្រថ្មីៗនេះបានរាយការណ៍ថាអ្នកស្ម័គ្រចិត្តរបស់ខ្លួនបានប្រមូលប្រភេទសំរាមរាប់សិបលានផោន(1ផោនប្រហែកន្លះគីឡូក្រាម)ពីឈូងសមុទ្រនិងឆ្នេរសមុទ្រមួយក្នុងកំឡុងពេលយុទ្ធនាការនៃថ្ងៃបោសសម្អាតអន្តរជាតិកាលពីឆ្នាំ 2012។
គេបាននិយាយថាពិតជាមានមោទនភាពខ្លាំងណាស់ដោយអ្នកស្ម័គ្រចិត្តថែមទាំងប្រមូលនិងរាប់ចំនួនយកតួលេខទៀតផងដោយក្នុងនោះចំនួនសំរាមដែលមាននៅក្នុងសមុទ្រនោះមានកញ្ចប់បារី 2,117,931 កញ្ចប់ប្រដាប់វេចខ្ចប់អាហារនានា 1,140,222 ដបភេសជ្ជះនានា 1,065,171 ដបថង់ប្លាស្ទីក1,019,902 និងមួកកាតិបដល់ទៅ 958,893 មួកដែលហើយក៏មានប្រភេទសំរាមមួយចំនួនដែលអ្នកស្ម័គ្រចិត្តមិននឹកស្មានដល់ដូចជាឆ្នោតផ្សងសំណាង 40 កន្ទុយច្រាសដុសធ្មេញ 236 ដើមនិងកំរាលពូក 117 ផ្ទាំង។
គួរបញ្ជាក់ផងដែរថាសំរាប់យុទ្ធនាការសំអាតសមុទ្រនិងឆ្នេរសមុទ្រនាឆ្នាំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី 21 ខែកញ្ញា៕
https://i1272.photobucket.com/albums/y389/domneng/plastic-ocean-2_zpsa5302b5c.jpg
មតិយោបល់