ព័ត៌មានជាតិ

អាវុធហត្ថខេត្តកំពត បង្ក្រាបគ្រឿងញៀនពីរករណី ឃាត់បានមនុស្សពីរនាក់

ខេត្តកំពត: នៅរសៀលម៉ោង២ និង២០នាទី ថ្ងៃទី ៧ ខែមករា ម្សិលមិញ កម្លាំងមន្ទីរយុត្តិធម៌ ដឹកនាំ ដោយលោក វរះសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌
នៃកងរាជអាវុធហត្ថ ខេត្តកំពត ដោយមានការសម្របសម្រួលនីតិវិធី ដោយលោក ខៃ សម្ផស្ស ព្រះ
រាជអាជ្ញារងអមសាលាដំបូងខេត្តកំព
ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិង ប្រើប្រាស់គ្រឿងញៀន មួយករណី នៅចំណុច
ភូមិប្រផុង​ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់។

លោកវរ:សេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា ជនល្មើសមាន
ឈ្មោះ ទុយ រស្មី ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរលក់សណ្តែក រស់នៅភូមិត្រពាំងមន្រ្តី​ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ។

ចំនែកវត្ថុតាងបទល្មើស ដែលដកហូតបានរួមមាន គ្រឿងញៀន១ កញ្ចប់ធំ ទម្ងន់ស្មើនឹង ៣,៦០ ក្រាម ម៉ូតូ១ គ្រឿង និងទូរស័ព្ទដៃ១ គ្រឿងផងដែរ។

ដោយឡែកនៅម៉ោង ៣ និង១៥ នាទីរសៀលថ្ងៃដដែលនេះ កម្លាំងជំនាញរបស់មន្ទីរយុត្តិធម៌ អាវុធហត្ថ ខេត្តកំពត បានបន្តបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនបន្ថែមទៀត នៅចំណុចភូមិ
ក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យបាន១នាក់ផ្សេងទៀត។

លោកមេបញ្ជាការរងបន្តថា ជនសង្ស័យទី២ មានឈ្មោះ អ៊ុក វុធ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ​​ ឃុំ ខាងលើ។
ក្រោយពេលឃាត់ខ្លួនជំនាញដកហូតវត្ថុតាងដូចជា គ្រឿងញៀន
ចំនួន១កញ្ចប់តូច មានទម្ងន់០,៦០ក្រាម។

បច្ចុប្បន្ន: ជនសង្ស័យទាំង២នាក់ និងវត្ថុតាងបទល្មើស ត្រូវបានសមត្ថកិច្ចសាកសួរ និងរក្សាទុកនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី៕

//youtu.be/jAn9fgw3dGE

មតិយោបល់