ព័ត៌មានជាតិ

ដាច់ភ្លើងនៅខណ្ឌដូនពេញ

ភ្នំពេញ: យោងតាមអគ្គិសនីកម្ពុជា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង ១០ និង ២០ នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ 027 ដែលមានទីតាំងស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរឌីស្យុងទ័រ ក្នុងបន្ទប់ភ្លើង ហើយបងប្អូននឹងមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង ១២ ថ្ងៃត្រង់៕

មតិយោបល់