ព័ត៌មានជាតិ

ជនបង្កហិង្សាក្នុងគ្រួសារ ២ថៃ្ងជាប់គ្នា វាយប្រពន្ធ និងកាប់ឪខ្លួនឯង ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ

កំពង់ស្ពឺ: ករណីទី១ កាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆេ ឯក ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិមហាលំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធអំពើហិង្សាក្នុងគ្រួសារ។

ដំណើររឿង៖ ជនសង្ស័យជាប្ដី ផឹកស្រាស្រវឹងរករឿងឈ្លោះប្រកែកគ្នា រហូតឈានដល់បង្កហិង្សា វាយទៅលើប្រពន្ធឈ្មោះ ឃុត ដាលីន អាយុ៣៥ឆ្នាំ និងឪពុករបស់ខ្លួនឈ្មោះ ញ៉េស ឆិល អាយុ ៨៦ឆ្នាំ ហើយថែមទាំងគំរាមដុតផ្ទះចោល ទើបធ្វើឲ្យប្រពន្ធ បានស្នើសុំឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់។

ករណីទី២៖ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១ ៩ កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យឈ្មោះ នីម សំណាង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅ ភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធអំពើហិង្សាក្នុងគ្រួ សារ ។

ដំណើររឿង៖ ជនសង្ស័យ បានយកកាំបិតផ្គាក់កាប់លើឪពុករបស់ខ្លួនឈ្មោះ នូ វុទ្ធី ហៅរ៉េម អាយុ ៥ ៥ឆ្នាំ នៅផ្ទះជាមួយគ្នា បណ្ដាលឲ្យរងរបួសក្បាល ផ្នែកខាងក្រោយធ្ងន់ធ្ងរ ប្រព្រឹត្តនៅចំណុចផ្ទះរបស់ខ្លួន កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០ នាទី។

មូលហេតុ៖ ទំនាស់ពាក្យសម្ដី រឿងលក់ម៉ូតូរបស់ខ្លួន។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិ តជាបានធ្វើសកម្មភាពកាប់ទៅលើឪពុករបស់ខ្លួនប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំងពីរ នគរបាលស្រុកបានសាកសួរ កសាងសំណុំរឿង បញ្ជូន ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ
ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់