ព័ត៌មានជាតិ

បញ្ជូនយុវជនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីរំលោភកុមារីតាមរុនគូថ

ភ្នំពេញៈ យុវជនសង្ស័យវ័យ២១ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈកុមារីវ័យ៨ឆ្នាំ តាមរុនគូថ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហាក់ សំរស់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិចម្រើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ក្រោយពីទទួលបានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់កុមារីរងគ្រោះ ដែលជាបងប្អូនជីដូនមួយបង្កើតនឹងជនសង្ស័យ។

សមត្ថកិច្ចបន្ដថា ជនសង្ស័យបានសារភាពថា រូបគេបានប្រព្រឹត្តអំពើនេះលើជនរងគ្រោះតាំងពីចុងឆ្នាំ២០១៥ មកម្ល៉េះ ដោយរូបគេ បានលួងលោមក្មេងស្រីរងគ្រោះ កុំឱ្យនិយាយប្រាប់គេឯង ប៉ុន្តែលាក់មិនជិតក៏បែកការដល់ឪពុកម្តាយកុមារីរងគ្រោះ ប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនរូបគេតែម្តង។

នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ គេនៅមិនទាន់ដឹងថា ជនសង្ស័យរូបនេះ ស្ថិតចំណាត់ការរបស់តំណាងអយ្យការរូបណានៅឡើយទេ៕

https://youtu.be/h1pEP-Hrc1k

មតិយោបល់