កោះកុងៈ កាលពីវេលាម៉ោង ៥ និង៣០នាទីថ្ងៃទី២៩ ខែ៣ ឆ្នាំ២០១៨ មានករណីឃាតកម្មមួយ នៅចំណុចអ៊ូទូក ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គេត វ៉ាត ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ មុខរបរធ្វើចំការ បានធ្វើសកម្មភាពយកបន្ទះក្ដារ (ប្រភេទក្ដារបោកខោអាវ) វៃទៅលើជនរងគ្រោះឈ្មោះ ពេជ្រ គា ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាសាច់ថ្លៃនឹងគ្នា ហើយរស់នៅក្នុងផ្ទះ ជាមួយគ្នាចំចិញ្ចើម បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង។
តាមការបំភ្លឺពីអ្នកជិតខាង បានបញ្ជាក់ថា គ្រួសារទាំងពីរតែងមានការទាស់សម្ដីគ្នាជាញឹកញាប់ ហើយក្រោយពេលកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ ។
ករណីនេះ កម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ បានដាក់កម្លាំងតាមស្ទាក់រកជនសង្ស័យ ដើម្បីចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់