តារាសម្ដែងស្រីជើងចាស់ ដែលប្រជាជនកម្ពុជា ឲ្យរហ័សនាមថា នាង ឡាងធំ តាមរយៈខ្សែភាពយន្ដថៃរឿង «ផ្នូរមនុស្សរស់» បច្ចុប្បន្នកំពុងមានទុកជាទម្ងន់ ដោយសារតែបាត់បង់អ្នកម្ដាយ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៧ ក្នុងអាយុ ៩១ ឆ្នាំ នេះដោយយ៉ោងតាម សារព័ត៌មាន M Thai ។
តារាសម្ដែងអ្នកនាង កែវ អភិរាឌី ឬ នាង ឡាងធំ បានបង្ហោះរូបសោកសៅនៅបណ្ដាញសង្គម អ៊ីនស្ដាក្រាម ផ្ទាល់ខ្លួនរបស់អ្នកនាង ខណៈកំពុងធ្វើបុណ្យសពរបស់ម្ដាយអ្នកនាង ព្រមទាំងបង្ហោះរូបគូស្នេហ៍កំលោះសង្ហារ ទាំងសរសេរសារថា ” អរគុណច៎ាស! ដែលបានធ្វើសម្រាប់ម៉ែគ្រប់យ៉ាង តាំងពីថ្ងៃឈឺរហូតមកដល់ថ្ងៃនេះ រឿងល្អដែលកើតមានឡើង នឹងមិនបំភ្លេចព្រះគុណ ” ។
គួរបញ្ជាក់ផងដែរថា មានតារាសម្ដែងជាច្រើនបានផ្ញើរសាររំលែកទុក្ខ អ្នកនាង នឹង បានចូលរួមក្នុងពិធីបុណ្យសពម្ដាយអ្នកនាងផងដែរ ៕
ប្រភព៖ M Thai
មតិយោបល់