ក្រុមលំដាប់ទី២នៅលីគកំពូលអង់គ្លេស Liverpool បានធ្វើឱ្យមានការភ្ញាក់ផ្អើលមែនទែន ដោយពួកគេលេងបានត្រឹមស្មើ ០-០ ជាមួយក្រុមនៅលីគលំដាប់ទី៤របស់អង់គ្លេស Plymouth Argyle ប៉ុណ្ណោះក្នុងពាន FA Cup ។
ក្រុមហង្សក្រហម ដាក់មើលងាយក្រុមដៃគូបន្តិចដោយដាក់កីឡាករភាគច្រើនជាយុវជន ដើម្បីឱ្យត្រូវទៅនិងសមត្ថភាពរបស់ដៃគូប្រជែងដែលមកពីលីគលំដាប់ទី៤របស់អង់គ្លេស។ យ៉ាងណាមិញ ការទម្លាក់សមត្ថភាពក្រុមរបស់ខ្លួននេះ ហាក់មិនទទួលបានផលល្អនោះទេ ដោយក្រុមPlymouth Argyle លេងសហការគ្នាល្អមែនទែន ធ្វើឱ្យ Liverpool គ្មានឱកាសបុកចូលប្រព័ន្ធការពារហើយរកគ្រាប់បាល់បានឡើយ។
ដោយចប់ការប្រកួតក្រុមម្ចាស់ផ្ទះដែលប្រឹងប្រែងបន្ថែមកម្លាំងនៅចុងតង់ ដូរចូលកីឡាករល្អៗបន្ថែមនោះ បានត្រឹមតែខកចិត្តក្រោមក្រសែភ្នែកអ្នកគាំទ្រប៉ុណ្ណ ហើយលទ្ធផលវិញគឺ ០-០ ត្រូវប្រកួតគ្នាម្ដដងទៀត ដើម្បីស្វែងរកអ្នកឈ្នះទៅលេងនៅវគ្គបន្ដ៕
https://www.youtube.com/watch?v=fOb8fzVwMQc
មតិយោបល់