ស្ទឹងត្រែងៈ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅមុននេះបន្តិច មានស្រ្តីវ័យជាង២០ឆ្នាំម្នាក់ បានមកលោតទឹកសម្លាប់ខ្លួននៅទន្លេសេសាន ត្រង់ចំណុចសាលាស្រុក ស្ថិតនៅឃុំកំហ៊ុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
តាមសេចក្តីរាយការណ៍បានបន្ថែមថា ស្រ្តីខាងលើ មានសតិមិនគ្រប់ មូលហេតុដែលមកលោតទឹកសម្លាប់ខ្លួននេះ ទំនងខឹងប្ដី។
ខណៈនេះប្រជាពលរដ្ឋបានប្រើប្រាស់ទូកអ៊ែវចំនួន៤គ្រឿងកំពុងស្វែងរក៕
ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៖








មតិយោបល់