ខេត្តព្រះសីហនុ៖លោក ម៉ុង ចាន់ថន អគ្គនាយករងក្រុមហ៊ុន ម៉ុង បទ្ធីគ្រប់ ទទួលបន្ទុកអភិវឌ្ឍន៌ បានមានប្រសាសន៌ឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានធ្វើការដាំដុះដំណាំកៅស៊ូ នៅក្នុងទឹកដីឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចាប់តាំងពីឆ្នាំ២០១០មកដែលមានផ្ទៃដីដាំដុះចំនួន២៨០០ហិកតា ។
លោកអគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រប បានឲ្យដឹងបន្តទៀតថា ដើមកៅស៊ូដែលយើងប្រមូលផលត្រូវមានលក្ខខណ្ឌដូចជា យើងវាស់ដើមកៅស៊ូពីដីមកលើកំពស់១ម៉ែត្រ២០ ដើមមានទំហំមុខកាត់ចាប់ពី ៥០សង់ទីម៉ែត្រ ទើបអាចជៀជរ័បាន ។ បច្ចុប្បន្ននេះយើងបានធ្វើការបើកមុខជំហានដំបូងចំនួន ២០ហិកតា (គឺជៀយកជរ័) នៅខែ០៣ ឆ្នាំ២០១៥ខាងមុខ ក្រុមហ៊ុននិងធ្វើការបើកមុខចំនួន ២០០ហិកតាបន្តទៀត ដែលត្រូវការកម្លាំងកម្មករចំនួន ៥០០នាក់ និងនៅខែ១០ ចុងឆ្នាំ២០១៥ យើងបើកមុខចំនួន២០០ហិកតាបន្តទៀត និងឈានទៅបើកមុខបន្តបន្ទាប់ទៀតនៅឆ្នាំបន្ទាប់ ។ សពថ្ងៃក្រុមហ៊ុនមានកម្មករចំនួន ៣៤៥នាក់ ក្នុងការថែទាំង ហើយនៅខែ០៣ ឆ្នាំ២០១៥ ត្រូវការកម្លាំងកម្មករចំនួន១៥០នាក់បន្ថែមទៀត ដើម្បីបំរើតម្រូវការងារនៅក្នុងចំការកៅស៊ូ ដូច្នេះចំការកៅស៊ូរបស់យើងស្រូបយកកម្លាំងពលកម្មយ៉ាងច្រើនរហូតដល់ទៅ ២០០០នាក់នៅឆ្នាំខាងមុខបន្តបន្ទាប់ ។ ចំពោះពូជកៅស៊ូដែលក្រុមហ៊ុនបានជ្រើសរើសយកមកដាំ គឺពូជក្នុងស្រុករបស់យើងមាន ៧ប្រភេទផ្សេងគ្នា ទៅតាមប្រភេទភូមិសាស្ត្រដីជាក់ស្តែង ដើម្បីឲ្យបានទិន្នផលខ្ពស់ ។
ចំពោះបញ្ហាតំឡើងរោងចក្រកែឆ្នៃជរ័កៅស៊ូ លោកអគ្គនាយករងបានបញ្ជាក់ថា យើងមិនទាន់គិតដល់នោះទេនៅឆ្នាំ២០១៨ ហើយការងារនេះកំពុងធ្វើការពិចារណា ព្រោះការសម្ងួតជរ័កៅស៊ូមានតម្លៃប្រហាក់ប្រហែលគ្នា និងជរ័មង្ងួតក្នុងរោងចក្រដែរ ចំពោះកៅស៊ូចេញពីរោងចក្រវាមានតម្លៃ ដូចជរ័សម្ងួតក្នុងសិប្បកម្មតូចៗដែរ គឺយើងគ្រាន់តែធ្វើជាសន្លឹក ហាលដាក់បញ្ចូលឡ គៀបវាជាការស្រេច ហើយការងារនេះស្រួលចំណាយដើមទុនតិច ។
លោក ម៉ុង ចាន់ថន អគ្គនាយករងក្រុមហ៊ុនបានឲ្យដឹងបន្តទៀតថា បច្ចុប្បន្នក្រុមហ៊ុនបានវិនិយោគដំណាំកៅស៊ូជាមួយប្រជាពលរដ្ឋ ក្នុងប្រជាពលរដ្ឋមួយគ្រូសារពួកគាត់មានផ្ទៃដីដាំកៅស៊ូចំនួន៥ហិកតា ក្រុមហ៊ុនជាអ្នកប្រមូលទិញជរ័ពីប្រជាពលរដ្ឋ ដូច្នេះប្រាក់ចំណេញដែលបានមកពីការលក់ជរ័កៅស៊ូក្រុមហ៊ុនបានតែ ២៦%តែប៉ុណ្ណោះ និងក្រៅពីនោះប្រាក់ចំណេញត្រូវបែងចែកទៅប្រជាពលរដ្ឋមួយផ្នែក និងមួយផ្នែកទៀតត្រូវចំណាយទៅលើការងារផ្សេងៗទៀត ។
ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រប បានធ្វើការវិនិយោគដាំកៅស៊ូនៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លើផ្ទៃដីជាច្រើនហិកតា ព្រោះដំណាំកៅស៊ូគេធ្វើការដាំដុះនៅតែលើទឹកដីខេត្តកំពង់ចាម ហើយពេលនេះ ខេត្តព្រះសីហនុក៌មានផ្ទៃដីដាំកៅស៊ូជាលើកដំបូង និងទាញយកផល នៅដើមឆ្នាំ២០១៥ខាងមុខនេះ បើតាមការបញ្ជាក់ពីលោកអគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រប ហើយប្រជាពលរដ្ឋនៅឃុំកែវផុសមានការងារធ្វើយ៉ាងច្រើននៅក្នុងចំការកៅស៊ូ និងជួយកាត់បន្ថយភាពក្រីក្រធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ៕
មតិយោបល់