ព័ត៌មានជាតិ

Update៖ ប្រទះឃើញសពបុរសម្នាក់ ធ្វើអត្តឃាតចង.កលើដើមត្រខុប នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: សាកសពបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញចង.កសម្លាប់ខ្លួន នៅលើដើមត្រខុប មិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើដើមត្រខុប ចន្លោះផ្ទះល្វែង ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខន្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីវេលាទៀបភ្លឺថ្ងៃទី០៨ ខែកុម្ភ: ពួកគាត់បានឮសូរសំទ្បេងឆ្កែព្រូស ត្រង់ចំណុចព្រៃដើមត្រខុប តែមិនចាប់អារម្មណ៍ រហូតដល់វេលាម៉ោងខាងលើ ស្រាប់តែមានគេប្រទះឃើញ សពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ចង.កសម្លាប់ខ្លួនលើដើមត្រខុបទៅវិញ ។

សពបុរសខាងលើ មានអាយុប្រហែលជាង៤០ឆ្នាំ ស្លៀកខោគគីជើងវែង ពាក់អាវក្រឡាដៃវែង មានកាបូបមួយផង ក្រោយប្រទះឃើញ ក៏នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ច។

បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងសមត្ថកិច្ចជំនាញខណ្ឌ ចុះទៅពិនិត្យដល់កន្លែងកើតហេតុ ដោយកំពុងធ្វើការសាកសួរ និងស្រាវជ្រាវបន្ថែម៕

មតិយោបល់