ភ្នំពេញ: អនិច្ចា ក្មេងឃ្វាលគោ ៣នាក់ ប្រទះឃើញគ្រាប់ មិនស្គាល់ម៉ាក ដែលសល់ពីសម័យសង្គ្រាម យកមកបោកលេង បណ្តាលឱ្យផ្ទុះ ស្លាប់ មនុស្ស២នាក់ និងរបួសធ្ងន់ម្នាក់។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្មេងដែលស្លាប់នៅនឹងកន្លែង ទី១ឈ្មោះ សៀង លី ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង និងទី២ឈ្មោះ ចាន់ សាន់ ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិដ៍ដែរ។ រីឯក្មេងដែលរងរបួសធ្ងន់ ឈ្មោះ ទុយ ចំរើន ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិដ៍ដែរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។
ចំណែកឯ ក្មេងដែលស្លាប់បាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់