ព័ត៌មានជាតិ

បើកម៉ូតូលឿន ធ្លាក់ប្រឡាយ បោកផ្ទប់នឹងដើមឈើ បាក់កស្លាប់ភ្លាមៗ

កណ្តាល: បុរសម្នាក់ បើកបរម៉ូតូក្នុងល្បឿនលឿន ជ្រុលចង្កូតបើកធ្លាក់ប្រឡាយ ដួលបោកផ្ទប់អ្នកបើកម៉ូតូនឹងដើមឈើ បណ្តាលឲ្យដួលបាក់កស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង១៥នាទី យប់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលូ ភូមិប្រប វត្តឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ គឹម ចាន់ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1G-1087បើកបរបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះបានមកដល់ចំណុចខាងលើ បានបើកធ្លាក់ផ្លូវ ចូលប្រឡាយ បោកផ្ទប់នឹងដើមឈើ បណ្តាលឲ្យដួលបាក់ក ស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់