ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាមេរិក នឹងបាញ់មីស៊ីលបំពាក់គ្រាប់នុយក្លេអ៊ែរមួយតបទៅវិញ ប្រសិនកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងអន្តរទ្វីបចូលដែនដីខ្លូន

អាមេរិក: លេខាធិការការពារជាតិលោក Ashton Carter បានឲ្យដឹងកាលពីថ្ងៃអង្គារថា យោធាអាមេរិក នឹងមិនចាំបាច់ត្រូវបាញ់ទម្លាក់មីស៊ីលផ្លោងអន្តរទ្វីបកូរ៉េខាងជើងនោះទេ តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងធ្វើតេស្តសាកល្បងមួយវិញដូចគ្នាផងដែរ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

បន្ទាប់ពីមេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយនៅក្នុងសុន្ទរកថាមួយថា ឆ្នាំថ្មីប្រទេសខ្លួន នឹងបញ្ចប់ដំណាក់កាលអភិវឌ្ឍចុងក្រោយ នៃការធ្វើតេស្តបាញ់បង្ហោះមីស៊ីលផ្លោងឆ្លងអន្តរទ្វីប ដែលមានសមត្ថភាព អាចឈានទៅដល់ដែនដីអាមេរិកនោះ លោក Carter មានតួនាទីជាប្រមុខមន្ទីរបញ្ចកោណរយ:ពេលពីរឆ្នាំមកហើយ ដែលនឹងត្រូវបញ្ចប់មុខងារ នៅពេលដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចាកចេញពីសេតវិមាននៅថ្ងៃទី២០ ខែមករា ខាងមុខ បានឲ្យដឹងនៅក្នុងសន្និសីទកាសែតចុងក្រោយថា «អាមេរិក នឹងធ្វើតេស្តសាកល្បងមីស៊ីល ឲ្យមើលមួយវិញដែល ដើម្បីឆ្លើយតបទៅរដ្ឋាភិបាលក្រុងព្យុងយ៉ាង»។

លោកបានថ្លែងថា «ប្រសិនបើការបាញ់មីស៊ីលរបស់កូរ៉េខាងជើង មានការគំរាមកំហែង នឹងប្រើឧបករណ៍ស្ទាក់ចាប់ ប៉ុន្តែប្រសិនបើវាមិនមានការគំរាមកំហែងទេ នោះយើងនឹងមិនចាំបាច់បាញ់ទម្លាក់វាទេ ហើយយើងនឹងអនុវត្តមួយតបទៅវិញដែរ ដូចគ្នា»។

គួរញ្ជាក់ដែរថា នៅឆ្នាំ ២០១៦ ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តបាញ់នុយក្លេអ៊ែរពីរលើក ហើយមីស៊ីលជាច្រើនរបស់ខ្លួន គឺកំពុងដំណើរអភិវឌ្ឍប្រព័ន្ធអាវុធនុយក្លេអ៊ែរ ដែលមានសមត្ថភាព អាចវាយប្រហារដល់ដែនដីអាមេរិក៕

មតិយោបល់