ព័ត៌មានជាតិ

Update : ដាច់ភ្លើងនៅភ្នំពេញ និងខេត្តកណ្ដាល ម៉ោង៥ល្ងាច ទើបមានភ្លើងប្រើប្រាស់វិញ

ភ្នំពេញៈ តាមការបញ្ជាក់ជាថ្មីមុននេះ១០នាទី ករណីដាច់ភ្លើងនៅបណ្ដាខណ្ឌមួយចំនួនជារាជធានីភ្នំពេញ និងខេត្តកណ្ដាល អគ្គិសនីកម្ពុជា ឲ្យដឹងថា បណ្ដាលមកពីរថយន្តបើកទាក់ខ្សែបណ្ដាញតង់ស្យុងធម្យម ដែលធ្វើឲ្យបាក់បង្គោលភ្លើងអស់១០ដើម និងធ្លាក់ខូចប៉ុស្ដិ៍ចល័ត១គ្រឿង។ យ៉ាងណា ករណីនេះ ពលរដ្ឋអាចមានភ្លើងប្រើប្រាស់វិញ នៅវេលាម៉ោង៥៖០នាទីល្ងាចនេះ។

បើតាមអគ្គិសនីកម្ពុជា កាលពីវេលាម៉ោង៦៖០៥នាទី ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F2 និង F4) និងអនុស្ថានីយទី៤ (GS4-F14) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដូចជា ៖

1- តាមបណ្ដោយផ្លូវជាតិលេខ៤ ឃុំបែកចាន ឃុំឆក់ឈើនាង និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល

2- សង្កាត់កន្ទោក សង្កាត់កំបូល និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ

3- ភូមិត្រពាំងមាន ភូមិត្រពាំងជើងស្រុក ភូមិជាងទង និងភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់

4- ភូមិម្លូផ្អែម ភូមិម្លប់ពោធិ៍ ភូមិកប់ស្រូវធំ ភូមិកប់ស្រូវតូច និងភូមិអណ្តូងថ្មី សង្កាត់គោករកា ខណ្ឌសែនសុខ

5- ភូមិសាក់ប្រយុទ្ធ និងភូមិស្រែជះ សង្កាត់ស្នោរ

និង6- ភូមិអណ្តូងតាអន និងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុថា ករណីដាច់ចរន្តនេះបណ្តាលមកពីមានរថយន្តបើកទាក់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលធ្វើឲ្យបាក់បង្គោលតង់ស្យុងមធ្យមចំនួន៧ដើម បង្គោលតង់ស្យុងទាបចំនួន៣ដើម និងធ្លាក់ខូចប៉ុស្តិ៍ចល័តចំនួន១គ្រឿង។ ទោះយ៉ាងណាក្ដី រហូតមកទល់នឹងពេលនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការផ្លាស់ប្តូរ និងជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៥៖០០នាទីល្ងាច៕

មតិយោបល់