ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥ថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នៅក្នុងវេទិកាសាធារណៈ ដែលបានរៀបចំឡើងនៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន គេឃើញវត្តមានថ្នាក់ដឹកនាំកំពូលចិន គឺលោក ស៊ី ជិនភីង (Xi Jinping)ប្រធានាធិបតីចិន បានជួបពិភាក្សាគ្នាជាមួយលោក Bill Gates មហាសេដ្ឋីពិភពលោក ដោយលោកទាំងពីរបានលើកយក នូវបញ្ហាសុខភាពសាធារណៈ និងការកាត់បន្ថយ ភាពក្រីក្រដល់ពលរដ្ឋ ដោយធ្វើយ៉ាងណាឲ្យកិច្ចការនៃការផ្តល់សេវាកម្មលើផ្នែកសុខភាពសាធរណៈ និងការកាត់បន្ថយភាពក្រីក្រមានភាពប្រសើរឡើង ។
លោក ស៊ី បានថ្លែងថា ការការពារ និងការត្រួតពិនិត្យការឆ្លងជំងឺជាសាធារណៈ វាជាការងារដែលប្រឈមមុខចំពោះសហគមន៍អន្តរជាតិទាំងអស់ ហើយតម្រូវឲ្យពង្រឹងលើ កិច្ចសហប្រតិបត្តិការអន្តរជាតិចូលរួមដើម្បីត្រួតពិនិត្យលើបញ្ហាទាំងនេះ ។
លោក ស៊ី បានសង្កត់ធ្ងន់ថា សេវាកម្មសុខភាពសាធារណៈ និងវិធានដើម្បីរក្សាបាននូវសុខភាពពលរដ្ឋជាកិច្ចការដែលចំបងមួយ យើងវាចាំបាច់ត្រូវតែមាន ការចូលរួមដែលនេះជាចំណាប់អារម្មណ៍ខ្លាំងពីសំណាក់រដ្ឋាភិបាលចិន ។
លោកបានបញ្ជាក់ថា ចិន បានត្រៀមខ្លួនរួចជាស្រេចដោយបន្តនូវកិច្ចសហប្រតិបត្តិការជាមួយ មូលនិធិ Bill និង Melinda Gates ។
លោកស៊ី បានថ្លែងទៀតថា ចិន ជាគោលដៅសំខាន់ក្នុងការសម្រេចបាននូវសមិទ្ធិផលចំបងទៅលើការកាត់បន្ថយភាពក្រីក្រ និង ការជួយគាំពារ ប៉ុន្តែចិន បានធ្វើកិច្ចការងារនេះរួចហើយ ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើគោលដៅក្នុងការកាត់ បន្ថយភាពក្រីក្រ ដែលបានកំណត់ទុកនៅឆ្នាំ២០២០ ។
លោក Gates និងជាសហប្រធានមូលនិធិ Bill & Melinda Gates Foundation បានថ្លែងថា ចិន ជាប្រទេសដែលផ្តល់នូវ ធនធានជាច្រើន ដែលបានចូលរួមចំណែក ក្នុងសហគមន៍អន្តរជាតិ ពិសេសការចូលរួមក្នុងការគាំទ្រដល់ការទប់ស្កាត់ជំងឺឆ្លង អេបូឡា ។ លោក បានបន្តថា ចិន ក៏បានអនុវត្តន៍ជោគជ័យក្នុងការចូលរួមទប់ស្កាត់ជំងឺឆ្លងអេដស៏ដែរ ដែលកិច្ចការទាំងនេះហើយជាចំណែកមួយ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រដល់ពិភពលោកផងដែរ ។
លោក Gates បានគូសបញ្ជាក់ថា ចិននៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើផ្នែកសុខាភិបាលផងដែរ ៕
មតិយោបល់