ព័ត៌មានជាតិ

ព្រះរាជអាជ្ញាកោះហៅប្រធានមន្ទីរពេទ្យកុមារជាតិ ចូលខ្លួនបភ្លឺ ករណីគ្រូពេទ្យធ្វេសប្រហែស ធ្វើឲ្យកុមារស្លាប់

ភ្នំពេញៈ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោក អ៊ុ សុភក្តិ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ចូលខ្លួនទៅបំភ្លឺលើសំណុំរឿង ដែលអាណាព្យាបាលកុមាររងគ្រោះ បានប្តឹងចោទប្រកាន់ ករណីគ្រូពេទ្យធ្វេសប្រហែស ធ្វើឲ្យកូនពួកគាត់ស្លាប់បាត់បង់ជីវិត។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នឹងត្រូវចូលខ្លួនបំភ្លឺនៅវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ តាមដីកា ពាក់ព័ន្ធបណ្តឹងរបស់ឪពុកម្ដាយកុមាររងគ្រោះ៕

មតិយោបល់