ព័ត៌មានជាតិ

ក្រុម​ក្មេង​ទំនើង ទំនេរវាយ​កាប់​ចាក់​គ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន​បាន​ម្នាក់!

រតនគិរីៈ កាលពីវេលាម៉ោង៦និង៥០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​​ក្រុម​ក្មេង​ទំនើងបង្កការអុកឡុក និងប្រើប្រាស់​ដាវ​សាំ​ម៉ូ​រៃ និង​បំពង់​ទីប​ដែក វាយ​កាប់​ចាក់​គ្នា ត្រូវបានសមត្ថកិច្ចបង្ក្រាបបានភ្លាមៗនៅ​​​កែង​វិទ្យាល័យ​សម្តេចឪ សម្តេចម៉ែ ក្រុង​បាន​លុង ខេត្តរតនគិរី។

យុវជន​ដែលឃាត់ខ្លួនបានមាន​ឈ្មោះ នាក់ កា​ម៉េះ អាយុ១៧ឆ្នាំ ជនជាតិ​ទំពួន ទីលំនៅ​ភូមិ​ល្អឺ​ន ឃុំ​ល្អឺ​ន​ក្រែ​ន ស្រុក​អូរ​ជុំ។​
បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការ​ក្រុង​បាន​លុង ដើម្បី​អនុវត្តតាម​និតិ​វិធីច្បាប់៕

មតិយោបល់