ភ្នំពេញ:បើប្រៀបធៀបតម្លៃប្រេងសាំងក្នុងប្រទេសកម្ពុជា រយ:ពេល១០ថ្ងៃដូចគ្នា កាលពីសប្ដាហ៍មុន តម្លៃប្រេងសាំងនៅ១០ថ្ងៃបន្ទាប់ នៅតែបន្តឡើងថ្លៃមិនចុះសោះ!។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។
ក្រសួងពាណិជ្ជកម្ម ចេញផ្សាយសេចក្ដីជូនដំណឹងមុននេះបន្តិច អំពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវអនុវត្តក្នុងរយៈពេល១០ថ្ងៃ ខាងមុខនេះ។
តម្លៃប្រេងឥន្ធនៈលក់រាយនៅទូទាំងប្រទេស រួមមាន ៖
– ប្រេងសាំងស៊ុបពែរ = ៣៨៥០ រៀល/លីត្រ
– ប្រេងសាំងធម្មតា = ៣៧៥០ រៀល/លីត្រ
– ប្រេងម៉ាស៊ូត = ៣៤៥០ រៀល/លីត្រ
បើតាមសេចក្តីជូនដំណឹង តម្លៃអតិបរមាលក់រាយប្រេងឥន្ធន: នៅតាមស្ថានីយ៍លក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧៕
មតិយោបល់