ព័ត៌មានជាតិ

ប៊ែ​ស​ហ្សី​ក​ទទួល​ស្វាគមន៍​ការ​ឡើងរាជ្យ​នៃ​ព្រះរាជា​ថ្មី​ព្រះអង្គម្ចាស់ Phillippe

​ប្រ៊ូ​សែល (21/07/13 : កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ព្រះអង្គម្ចាស់ Phillippe បាន​ឡើង​ធ្វើ​ពិធី​សច្ចាប្រណិធាន​ក្នុង​ការទទួល​គ្រង​រាជ​ជា​ព្រះរាជា​ទី​ប្រាំពីរ​នៃ​ប្រទេស​ប៊ែលហ្សីក​ក្រោយ​ការដាក់​រាជ្យ​នៃ​អតីតព្រះមហាក្សត្រ Albert ទី​ពីរ​ដែល​ត្រូវ​ជា​ព្រះរាជ​បិតា​។​

​ការ​ធ្វើ​សច្ចាប្រណិធាន​ដែល​ព្រះអង្គម្ចាស់ Phillippe បាន​ធ្វើឡើង​ដោយ​ភាសា​បី​ដូចជា​អាល្លឺម៉ង់​បារាំង​និង​ហូ​ឡង់​ដែល​ជា​ភាសាផ្លូវការ​នៅក្នុង​ប្រទេស​។​ព្រះអង្គម្ចាស់ Phillippe នៅក្នុង​ជន្មាយុ 59 ព្រះវស្សា​ធ្លាប់បាន​សិក្សា​រៀនសូត្រ​ជា​អ្នកបើក​យន្តហោះ​ចម្បាំង​និង​ឆ័ត្រយោង​នៅ​សាកលវិទ្យាល័យដ៏​ល្បីល្បាញ​មួយ​របស់​ពិភពលោក​។​ទ្រង់​បាន​រៀប​អភិសេក​នៅក្នុង​ជន្មាយុ 39 ព្រះវស្សា​នៅពេលដែល​ព្រះ​មហេសី​មាន​អាយុ​ត្រឹមតែ 26 ឆ្នាំ​ប៉ុណ្ណោះ​។​មកទល់​បច្ចុប្បន្ន​ទ្រង់​មាន​បុត្រ​ចំនួន 4 អង្គ​។​
​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដែល​ទ្រង់​បាន​ធ្វើ​ជា​ព្រអង្គម្ចាស់​ហើយ​ទ្រង់​បាន​ទទួល​ភារកិច្ច​ជាច្រើន​ក្នុង​ការដឹកនាំ​ពាណិជ្ចកម្ម​និង​ការនាំចេញ​របស់​ប្រទេ​សប៊ែ​ល​ហ្សីក​៕​
132560019_41n
ទស្សនាវីដេអូ ឃ្លិបដូចខាងក្រោមនេះ ៖

មតិយោបល់