ព័ត៌មានជាតិ

ជនជាតិអង់គ្លេសម្នាក់ ចងកសម្លាប់ខ្លួនស្លាប់!..

ព្រះសីហនុៈ បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានគេប្រទះឃើញធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងក្រុម៩ ភូមិ៣ សង្កាត់២ ក្រុមព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខាងលើនេះ មានឈ្មោះ STEFAN ANDREA JONATHAN MAFFEI ភេទប្រុស ឆ្នាំកំណើត ថ្ងៃទី៣០ ខែ៥ ឆ្នាំ១៩៦៩ ជនជាតិអង់គ្លេស មុខរបរទេសចរ។ កាន់លិខិតឆ្លងដែនលេខ ៥៣២២៦៦៧០៥ សុពលភាពថ្ងៃទី៥ ខែ១ ឆ្នាំ២០២៦ មានទិដ្ឋការលេខEI01085774 សុពលភាព ថ្ងៃទី១៤ ខែ៣ ឆ្នាំ២០១៧។ បានមកជួលបន្ទប់ជួល របស់ម្ចាស់ផ្ទះឈ្មោះ បាន យុត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ដែលមានទីតាំងស្ថិតនៅក្រុម៩ ភូមិ៣ សង្កាត់២ ក្រុងនិងខេត្តព្រះសីហនុ ដើម្បីស្នាក់នៅ។

តាមការផ្តល់ព័ត៌មានរបស់ឈ្មោះ RICHARD JOHN VANZINO ភេទប្រុស ឆ្នាំកំណើត ថ្ងៃទី១១ ខែ៧ ឆ្នាំ១៩៨០ ជនជាតិអូស្រ្តាលី មុខរបរទេសចរ ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ ដែលកាន់លិខិតឆ្លងលេខ N8869300 សុពលភាពថ្ងៃទី៧ ខែ៤ ឆ្នាំ២០២៤ មានទិដ្ឋការលេខ EI01021680 សុពលភាព ថ្ងៃទី១ ខែ២ ឆ្នាំ២០១៧បានឲ្យដឹងថា ជនរងគ្រោះបានមកជួលបន្ទប់របស់ឈ្មោះបាន យុត ខាងលើស្នាក់នៅតាំងពីថ្ងៃទី២៣ ខែ៩ ឆ្នាំ២០១៦ មកម្ល៉េះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច ជនរងគ្រោះក៏បានផ្ញើសារមកឲ្យខ្ញុំបាទ ដោយមានន័យថា «លាហើយ ខ្ញុំនឹងស្លាប់រយៈពេលបីនាទីក្រោយ» ជាភាសាអង់គ្លេស ពេលឃើញសារនោះខ្ញុំក៏ចែកមិត្តភក្តិមើលហើយក៏មិនជឿផងដែរ។
លុះដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ដោយសារទូរសព្ទមិនចូល ខ្ញុំបាទក៏មានការសង្ស័យក៏បានមកប្រាប់ម្ចាស់ផ្ទះឲ្យបើកបន្ទប់មើល ពេលបើកក៏ឃើញជនរងគ្រោះបានចងកជាប់នឹងរីដូរបង្អួចជាមួយកំរាលពូក ពណ៌ស ស្លាប់បាត់ទៅហើយ។

តាមការពិនិត្យនិងការធ្វើកោសល្យវិច្ច័យរបស់កម្លាំងជំនាញ និង លោក វេជ្ជបណ្ឌិត លី សារ៉ាយ មន្ត្រីកោសល្យវិច្ច័យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នសាកសពត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាម៉ីខ្លួនមកទទួល៕

មតិយោបល់