ព័ត៌មានជាតិ

នៅថ្ងៃអាទិត្យនេះ! ថៃមានអ្នកស្លាប់១៧នាក់ ដោយសារកូវីដ-១៩, ឆ្លង ៣,៣៨២នាក់

 

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៣៨២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៤៦០ករណី ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ថា មានអ្នកជំងឺចំនួន១៧នាក់បានស្លាប់ផងដែរ។

ប្រទេសថៃបានកត់ត្រា នូវករណីឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ១២៩,៥០០ករណី ក្នុងនោះមានអ្នកស្លាប់ ៧៧៦នាក់ និងអ្នកជាសះស្បើយ ៨៤,៥៣៥នា

Bangkok Post (ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១)

 

មតិយោបល់