ភ្នំពេញៈ សេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តក្រុងដឹកអ្នកដំណើរ ម៉ាកហ៊ីយ៉ាន់ដាយ ១២កៅអីមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ទៅបុកម៉ូតូម៉ាក ស៊ុយសាគីនិច ពណ៌ស មួយគ្រឿង ដែលកំពុងជិះឌុបគ្នា២នាក់ប្តីប្រពន្ធ បណ្តាលឲ្យស្ត្រីជាប្រពន្ធបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។ចំណែកបុរសជាប្តីរងរបួសយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ ៦អា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕
មតិយោបល់