ព័ត៌មានជាតិ

ប្រជាពលរដ្ឋរាប់រយគ្រួសារនិងមានក្តីសង្ឃឹមសាជាថ្មីក្រោយពីទទួលបានអណ្តូងទឹក

តាកែវ: ប្រជាពលរដ្ឋរាប់រយគ្រួសារបានសម្តែងទឹកមុខនឹងអារម្មណ៍រីករាយ បន្ទាប់ពីឮសូរសម្លេងថា និងទទួលបានអណ្តូងទឹកដ៏ថ្មីស្រឡាងនៅកណ្តាលភូមិ។

នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ កញ្ញា វ៉ែន ចរិយា និងក្រុមការងារបានចុះទៅផ្ទះលោកយាយ ខាន់ តៅ ជាលើកទី២ ក្រោយពីយកអំណោយទៅចែកជួយលោកយាយ ខាន់ តៅ រួចហើយ កញ្ញា បានបន្ថែមលើសពីអំណោយ គឺធ្វើអណ្តូងទឹកឲ្យលោកយាយ ថែមទៀតផង ។

ជីវិតលោកយាយវ័យចំណាស់ ពិការដើរមិនរួច និងកូនប្រុសពិការភ្នែក ជ្រកក្រោមខ្ទមកម្សត់ ស្ថិតក្នុងចំណារព្រហ្មលិខិត ស្ថិតក្រោមកម្តៅហួតហែង រាងកាយស្ទើរតែប្រេះបែកស្រការ ជ្រកក្រោមខ្ទមស្ទឹកធ្លុះធ្លាយដ៏តូចមួយ វាសនា លោកយាយវ័យចំណាស់ម្នាក់ និងកូនពិការភ្នែកទាំងគូរពីកំណើតផងនោះ ពេលនេះត្រូវបានព្រហ្មលិខិតកំណត់ចារមកស្ទើរក្សិណក្ស័យជីវិតម្តងៗ ហេតុតែលំបាកមិនចង់រស់រានឃើញពិភពលោកទាំងមូល។

ស្នូរសម្លេងខ្យល់ បានបក់ផាយផាត់ រសាត់ជាមួយនិងពពកខ្មៅដុំៗ រកកលនឹងភ្លៀងម្តងៗ ទឹកនេត្រា លោកយាយវ័យ៨៣ឆ្នាំម្នាក់ដែលមានរាងកាយដំបៅស្ទើរតែគ្រប់កន្លែងបានហូរចុះមកឆ្លងកាត់ផែនថ្ពាល់ជ្រីញជ្រួញដោយមិនដឹងខ្លួន ពេលនោះហើយលោកយាយ បានបន្លឺរសម្លេងតិចៗថា “អនិច្ចារណាស់ ហេតុអ្វីក៏កម្មក្រាស់ម្ល៉េះ ខ្លួនក៏ពិការ កូនប្រុសក៏ពិការ វាសនាក៏ក្រលំបាកទៀត ឯណាទៅក្តីសង្ឃឹមរបស់ខ្ញុំ ទេវតាលោកអើយ ជួយខ្ញុំផង”។

ស្ថិតនៅក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវលោកយាយសាន់ តៅ វ័យ៨៣ឆ្នាំ បច្ចុប្បន្នមានកូន៣នាក់(ស្រី២ប្រុស១) កូនប្រុស លោកយាយ ពិការជើងនិងភ្នែក តាំងពីកំណើត ចំណែកលោកយាយ សាន់ តៅ មានជំងឺប្រចាំកាយ(ក្វិន)។

សព្វថ្ងៃលោកយាយ រស់នៅជាមួយកូនប្រុស ពិការ ក្នុងខ្ទម ស្លឹក ទំហំ២គុណ៣ម៉ែត្រ ដ៏ទ្រុឌទ្រោម ស្ទើរតែខ្យល់បក់មកដួលរលំម្តងៗ។

ជាងនេះទៅទៀតលោកយាយតៅបានជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដោយកូនប្រុសពិការ របស់គាត់ បានយកកង់ឌុបគាត់ធ្លាក់ចូលក្នុងព្រែក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ក្បាលជើង និងដៃហើយគ្មានលទ្ធភាព ព្យាបាលដេកនៅមន្ទីពេទ្យទេពោលគឺដេកឈឺ នៅក្នុងខ្ទមស្លឹក កម្សត់ រងចាំតែ មច្ចុរាជមកទទួលយកប៉ុណ្ណោះ។

លោក សាន់ លន់ កូនប្រុសលោកយាយ សាន់ តៅហើយក៏ជនពិការផងនោះ បាននិយាយថា ដោយអាណិតម្តាយ ចង់ស្តាប់ធម៌ នៅឯវត្ត ក៏យកកង់ឌុបគាត់បានប្រហែល៣០ម៉ែត្រពីផ្ទះក៏ដួលធ្លាក់ចូលក្នុងព្រែកតែម្តង។

លោកបន្តថា រូបលោកនៅជាមួយម្តាយខ្វិន ហើយបងស្រី២នាក់(ម្នាក់មេម៉ាយ) និងម្នាក់ទៀតក្រីក្រ។

លោកយាយ សាន់ តៅ បានបងប្អូនប្រជាពលរដ្ឋនិងកូនចៅជួយមើលជំងឺតែមិនបានដិតដល់ទេ។ របួសលោកយាយកាន់តែធ្ងន់ទៅៗ ដែលត្រូវការជំនួយពីសប្បុរសជន។

សារព័ត៌មាន Post News Medai ក៏សូមអំពាវនាវដល់សប្បុរសជនគ្រប់ទិសទី មេត្តាចូលរួមជួយដល់លោកយាយ ដោយធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ ០១០ ៦១ ៨០ ០២។ សារព័ត៌មាន Post News Medai នឹងយកអំណោយសប្បុរសជន ជួយដល់លោកយាយ ទៅដល់ផ្ទះលោកយាយផ្ទាល់៕

photo_2016-05-06_17-31-56

photo_2016-05-06_17-31-55

photo_2016-05-06_17-31-58

photo_2016-05-06_17-31-51

photo_2016-05-06_17-31-49

photo_2016-05-06_17-31-48

photo_2016-05-06_17-31-47

photo_2016-05-06_17-31-45

photo_2016-05-06_17-31-44

photo_2016-05-06_17-31-43

មតិយោបល់