ព័ត៌មានជាតិ

លោក​Yukiya Amanoទទួល​​តំណែង​ជា​ប្រធាន​ប្រតិបត្តិ​ទូទៅ​របស់​ទីភ្នាក់ងារ​អន្តរជាតិ​ឃ្លាំ​មើល​ថាមពល​អាណា​តូ​មិកអាណត្តិ​ទី ២​

ក្រុមប្រឹក្សា​នៃ​គ​ណះ​អភិបាលនៃ​ទីភ្នាក់ងារ​អន្តរជាតិ​ឃ្លាំ​មើល​ថាមពល​អាណា​តូ​មិក​The International Atomic Energy Agency’s (IAEA)​បាន​ចុះហត្ថលេខា​លើ​ការយល់ព្រម​ឲ្យ​តំណែង​ជា​ប្រធាន​ប្រតិបត្តិ​ទូទៅ​ទៅ​ឲ្យ​លោក​Yukiya Amano​ក្នុង​អាណត្តិ​ទី​ពីរ​របស់​លោក​សំរាប់​រយះពេល​4​ឆ្នាំ​ទៀត​។​
​លោក​Amano​ដែល​មាន​អាយុ​65​ឆ្នាំ​នឹង​ចាប់ផ្តើម​អាណត្តិ​កាល​ទី​ពីរ​របស់​ខ្លួន​នៅ​ខែ​ធ្នូ​នេះ​ហើយ​តាមរយះ​ការយល់ព្រម​ជា​មតិ​រួម​របស់​ក្រុមប្រឹក្សា​នៃ​គ​ណះ​អភិបា​លរបស់​IAEA​។​
Yukiya_Amano
​ក្នុង​អាណត្តិ​ទី​ពីរ​របស់​លោក​Amano​ត្រូវបាន​គេ​រំពឹងទុក​ថា​លោក​នឹង​ប្រើប្រាស់​ឲ្យអស់​នូវ​សមត្ថភាព​ក្នុង​ការដោះស្រាយ​នូវ​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ ខណះពេលដែល​ក្រុមការងា​ររបស់​បា​ន​បរា​ជ័យ​ម្តង​រួចហើយ​ក្នុង​ការរក​ផ្លូវ​ចេញ​ពី​វិបត្តិ​នេះ​។​
​គួរ​បញ្ចាក់​ផងដែរ​ថា​សព្វថ្ងៃនេះ​ប៉ែក​ខាង​អ៊ឺរ៉ុប​កំពុង​ព្រួយបារម្ភ​ពី​ការ​លួច​ចំរាញ់​បន្ថែម​នូវ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​របស់​អ៊ីរ៉ង់​ដើម្បី​ទទួលបាន​នូវ​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ​នៅពេល​ដែល​អ៊ីរ៉ង់​តែងតែ​បដិសេធ​ជារឿយៗ​ថា​ការ​ចំរាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​គឺ​មាន​គោលបំនង​រក្សា​ស្ថិរភាព​និង​សន្តិភាព​ពិភពលោក​ទៅវិញ​។​អស់​រយះពេល​ជាង​មួយ​ឆ្នាំ​ដែល​IAEA​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ឲ្យ​អ៊ីរ៉ង់​យល់ព្រម​ឲ្យ​ខ្លួន​បាន​ទទួល​ការស៊ើបអង្កេត​លើ​ថាមពលនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ តែ​ទៅ​បី​ជា​យ៉​ងា​ណា​មិន​មាន​លទ្ធផល​អ្វី​ទាំងអស់​មក​ទល់​បច្ចុប្បន្ន​៕​

មតិយោបល់