កំពង់ធំៈ ថ្ងៃពុធ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា២០២១ វេលាម៉ោង០៧និង៣០នាទី ស្ថិតនៅចំណុចភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីមនុស្សលង់ទឹក០១លើក បណ្តាលអោយស្លាប់ស្រ្តីម្នាក់ ។
សពជនរងគ្រោះឈ្មោះ សី ចន្ថា ភេទស្រី អាយុ ២៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ។
មូលហេតុ៖ ជនរងគ្រោះសតិមិនគ្រប់ចុះមុជទឹកស្រះ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកបានចុះទៅធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ។ បន្ទាប់ពីពិនិត្យរួចមក ក៏បានបញ្ជាក់ឲ្យដឹងថា នារីរងគ្រោះខាងលើ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ទើបអនុញ្ញាតឲ្យក្រុមគ្រួសារ យកសពទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់