ព័ត៌មានជាតិ

ជួញដូរគ្រឿងញៀនដល់ទៅជាង២គីឡូ ជាប់គុកម្នាក់តែ២៥ឆ្នាំ ទេ?

ភ្នំពេញៈ ដូចជាការគ្រោងទុកព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នេះ លោក ហន សុខេមរិន្ទ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសជនជាប់ចោទទី១ឈ្មោះ Mohammad Visduan Binramly ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី និងទី២ឈ្មោះ Hemkavin Kady Gesou ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិម៉ាឡេស៊ី ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ រយៈពេល ២៥ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៣០លានរៀល ចូលជាថវិការដ្ឋ ពីបទ រក្សាទុក និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសាធាតុញៀន ទម្ងន់ ២០១៦,៨ក្រាម យោងតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

នៅក្នុងសវនាការកាលពីពេលកន្លងទៅ ជនជាប់ចោទទាំង២នាក់បានឆ្លើយថា ពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការមែន។ ពួកគេត្រូវបាន គេជួលយកគ្រឿងញៀន ពីប្រទេសប្រស៊ីលទៅទីក្រុងហុងកុង ប្រទេសចិនដោយឆ្លងកាត់ តាមប្រទេសប៉េរូ ប្រទេសកាតា ប្រទេសវៀតណាម និងប្រទេសកម្ពុជា។ ប៉ុន្តែមិនទាន់ដល់គោលដៅផងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

គួររំលឹកថា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនជាប់ចោទទាំង២នាក់ខាងលើកាលពី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈដែលពួកគេ នាំយកគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជាក្នុងគោលបំណងទៅទីក្រុងហុងកុង ប្រទេសចិន៕

https://youtu.be/Vi1Ny174xW0

មតិយោបល់