កំពង់ធំៈ បុរសជាប្ដីចិត្តកំណាចម្នាក់ បានយកកាំបិតខ្វែវកាប់ប្រហារទៅលើប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យដាច់ដៃ និងរងរបួសក្បាលធ្ងន់ធ្ងរ រួចមិនអស់ចិត្តរត់ទៅចង-ក ដើម្បីបញ្ចប់ជីវិតខ្លួនឯង។
ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចរោងចាំចំការ តំបន់ព្រៃក្រសាំងខាងត្បូង ស្ថិតក្នុងភូមិក្រសាំង ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីអំពើហិង្សាដ៏ឃោឃៅនេះ បង្កដោយជនសង្ស័យជាប្ដីឈ្មោះ ឃុត ជី អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ បានកាប់ប្រហារទៅលើប្រពន្ធឈ្មោះ គឹម អ៊ីន អាយុ៣២ឆ្នាំ នឹងកាំបិតខ្វែវបណ្តាលឲ្យងរបួស ៣កន្លែង គឺម្រាមដៃខាងស្ដាំដាច់អស់ទាំងស្រុង ក្បាលផ្នែកខាងឆ្វេង១កន្លែង និងកែងដៃខាងធ្វេង១កន្លែង។
នគរបាលបន្ដថា ក្រោយពីបានកាប់ប្រហារទៅលើប្រពន្ធរួច ជនសង្ស័យជាប្ដី បានរត់ទៅ ចង-ក ដោយខ្លួនឯងនឹងអាវយឺត នៅដើមដង្កៀបក្តាម ក្រោយចំការប្រហែលជា១០ម៉ែត្រ បណ្ដាលបាត់ជីវិតតែម្ដង។
ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យជាប្ដីពិតជាបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាដកមែន ដោយឡែកជនរងគ្រោះជាប្រពន្ធ ត្រូវបាននគរបាលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត៕
មតិយោបល់